More

    ដេញកាប់យកស្លាកលេខម៉ូតូសង់សេ១២៥មួយគ្រឿងពីរយុវជនពីរនាក់ បានសម្រច មិនខានសមត្ថកិច្ច នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ

    spot_img

     

    ភ្នំពេញ: ជនសង្ស័យមួយក្រុមមានគ្នាប្រមាណជា ១០នាក់ ជិះម៉ូតូប្រមាណជា ៥គ្រឿងប្រដាប់ដោយកាំបិតនឹងដុំថ្មដេញកាប់និងគប់ទៅលើយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងបណ្ដាលឲ្យជនរងគ្រោះភ័យស្លន់ស្លោរត់ចោលម៉ូតូត្រូវបានជនសង្ស័យកាប់យកស្លាកលេខម៉ូតូទៅបាត់។

    ហេតុការណ៍បង្កឲ្យមានការភ្ញាក់ក្បាលនេះកើតឡើងកាលពីវេលាម៉ោង០៣និង ២០ នាទីយប់ទៀបភ្លឺឈានចូលថ្ងៃទី២១ ខែ កុម្ភ:ឆ្នាំ ២០២២ នៅចំណុចមុខសាលារៀនអន្តរជាតិប៊ែលធី តាមបណ្ដោយផ្លូវវ៉េងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។


    តាមការរៀបរាប់ពីរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគេពីរនាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ២០២២ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1AJ-6776 ទើបនឹងចេញពីក្លិប គោលបំណងត្រឡប់ទៅផ្ទះវិញនៅម្ដុំផ្សារស័ង្កសី ផ្លូវជាតិលេខ៣ ដោយ ធ្វើដំណើរតាមបណ្តោយផ្លូវរ៉េង ស្រេង ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែម៉ូតូពួកគេបានជិះកិនដុំថ្មបណ្តាលឲ្យបែកកង់ខាងក្រោយទៅមុខលែងរួចហើយបាននាំគ្មាបណ្តើរម៉ូតូឡើងមកលើចិញ្ចើមផ្លូវ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមប្រមាណជា១០នាក់ជិះម៉ូតូប្រមាណជា៥ គ្រឿងមកពីក្រោយប្រដាប់ដោយកាំបិតនិងដុំថ្ម បានធ្វើសកម្មភាពដេញកាប់និងគប់ទៅលើពួកគេធ្វើឲ្យពួកគេទាំងពីរនាក់ភ័យស្លន់ស្លោដកសោម៉ូតូរត់យករួចខ្លួន បន្ទាប់ក្រុមសង្ស័យបានយកកាំបិតបុ័ងតោកាប់ស្លាកលេខម៉ូតូយកទៅបាត់ រួចនាំគ្នាជិះគេចខ្លួនបាត់ស្រម៉ោល។

    ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

    ប្រជាពលរដ្ឋនាំគ្នាលើកឡើងថាស្ទើរៀងរាលយប់តែងតែ មានក្មេងស្ទាវបង្កហិង្សាដេញកាប់គ្មាជាញឹកញាប់ តែមិនដែរឃើញសមត្ថកិច្ចបង្ក្រាបបានសោះ តើមកពីមូលហេតុអ្វី? ដូចនេះដែរប្រជាពលរដ្ឋស្នើដល់លោកម៉ម វុធ្ធី អធិការនគរបាលខណ្ឌពោធិសែនជ័យ មេតាពង្រឹងការល្បាត ក្នុងមូលដ្ឋាន ជាពិសេសនៅតាមបណ្តោយផ្លូវវ៉េងស្រេង ចាប់ពីសួនការណាឌីយ៉ា រហូតមកដល់រង្ចង់មូលចោមចៅ ដើម្បីការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភូមិ ឃុំ មានសុវត្ថិភាព៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img