More

    ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមូយ គ្រឿងទៀតបុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់២ នាក់

    spot_img

     

    ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូហុងដាឃ្លីកមួយគ្រឿងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូឌ្រីមសង់ជិះដោយបុរសម្នាក់បុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៩ និង ៣០ នាទីយប់ថ្ងៃទី២០ ខែកុម្ភៈឆ្នាំ ២០២២នៅតាមបណ្ដោយផ្លូវឌួងងៀប(ហៅផ្លូវសេះស) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឃ្លីកពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HW-2324ធ្វើដំណើរចេញពីផ្លូវឌឿងហែមទិសដៅពីលិចទៅកើតលុះមកដល់កែងនឹងផ្លូវឌួងងៀបចំណុចកើតហេតុខាងលើ ក៍មានបុរសម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខពោធិសាត់1J-8017ធ្វើដំណើរតាមបណ្ដោយផ្លូវឌួងងៀបទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់បុកពីចំហៀងខាងមុខពេញទំហឹង បណ្ដាលឱ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ទាំងសងខាង។ភ្លាមៗនោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំង ពីរ គ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយចឹងមាននៅពេលក្រោយ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img