More

    ដីសាលា(ឆទាន)មួយកន្លែងនៅភូមិដាន ឃុំថ្មី ស្រុកគូលែន បច្ចុប្បន្នដីនៅចំណុចទីតាំងខាងលើ ត្រូវបានក្លាយទៅ ជានំខេក របស់បុគ្គលឈ្មោះវ៉ាន់ ដេត រំលោភយកទាំងបំពានគ្មានកាខ្មាសអៀន

    spot_img

    ដីសាលា(ឆទាន)មួយកន្លែង ដែលមានទីតាំងឋិតនៅក្នុងចំណុចភូមិដាន ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដែលដី សាធារណ:មួយកន្លែងខាងលើនេះ បច្ចុប្បន្នត្រូវបានក្លាយទៅជា(នំខេក)របស់បុគ្គលឈ្មោះ(ដេន វ៉ាន់ដា ) ដែល ត្រូវជាកូនរបស់បុគ្គលឈ្មោះ វ៉ាន់ ដេត សង់លំនៅដ្ឋានរំលោភយកទាំងងងើល ដោយមិនខ្វល់នូវអ្វីដែលជាអំពើ បាបនឹងនូវអ្វីជាបុណ្យអ្វីទាំងអស់។

    តាមមតិប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងភូមិខាងលើ ពួកគាត់បានលើកឡើងថា ដីនៅចំណុចទីតាំងខាងលើ គឺមានទីធ្លាធំទូលាយ ដែលជាទីស្នាក់អាស្រ័យសម្រាប់អ្នកស្រុកអ្នកភូមិ និយាយជារួមសម្រាប់អ្នកដែលបានធ្វើដំ ណើរមកពីទីជិតទីឆ្ងាយ នៅតាមដងផ្លូវឆ្លងកាត់ក្នុងតំបន់ខាងលើទៅណាមកណាមានការហត់នឿយ តែងតែស្នាក់ អាស្រ័យបណ្តោះអាសន្នបំបាត់នូវភាពនឿយហត់។ ម្យ៉ាងវិញទៀតពួកគាត់ថា ដើមឡើយទីធ្លាដីសាលា (ឆទាន) ឬក៏សាលាដំណាក់ខាងលើ មានដើមអំពិលមួយដើម មានម្លប់ត្រឈឹងត្រឈៃ ទីធ្លាធំទូលាយដែលជាភាពងាយ ស្រួលបង្កលក្ខណះសម្រាប់បងប្អូនប្រជាពលរដ្ឋលេងកំសាន្តនៅរដូវបុណ្យទានម្តងៗ ។ អ្នកភូមិតែងតែបានទៅប្រ មូលផ្តុំគ្នារាំច្រៀងលេងតាមបែបប្រពៃណីរបស់ពួកអ្នកស្រុកនៅក្នុងតំបន់ខាងលើបានយ៉ាងសប្បាយ។ តែបច្ចុប្បន្ន ដីសាលាឆទានដែលជាដីសាធារណ:របស់រដ្ឋមួយកន្លែងខាងលើនេះ ត្រូវបានរងការំលោភពីបុគ្គលឈ្មោះ វ៉ាន់ ដេត បានរំលោភទាំងបំពានយកទៅចែកឲ្យទៅកូនរបស់ខ្លួនឈ្មោះ ដេន វ៉ាន់ដា សង់លំនៅដ្ឋានយ៉ាងងងើល ដោយមិន ខ្វល់ពីច្បាប់នោះឡើយ។

     

    ជុំវិញនឹងការចោទប្រកាន់ពីសំណាក់ក្រុមប្រជាពលរដ្ឋមួយចំនួននៅក្នុងតំបន់ខាងលើ លោក ដេន វ៉ាន់ដា បាន ប្រាប់មកក្រុមអ្នកសារព័ត៏មានយើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២២ ខណះក្រុមអ្នកសារព័ត៏មានយើងបាន ចុះដល់ទីតាំងដីផ្ទាល់ លោកឆ្លើយថា ដីនេះលោកក៏មិនបានជាដឹងនោះដែរ ពីព្រោះដីនេះឪពុករបស់ខ្លួន បានចែក ឲ្យខ្លួន ហើយក៏មិនដឹងថា មានទំហុំក្បាលដីនោះទំហុំប៉ុណ្ណានោះដែរ ដោយលោកថា ចាំតេទូរស័ព្ទហៅលោក វ៉ាន់ ដេត ដែលជាឪពុករបស់ខ្លួនមកជួប ក្រោយការហៅទូរស័ព្ទពីសំណាក់បុគ្គលឈ្មោះ វ៉ាត់ ដា ឲ្យមកជួបក្រុម អ្នកសារព័ត៏មាន ឈ្មោះ វ៉ាន ដេត បានជិះម៉ូតូមកហើយ ហាក់បីដូចសួរនាំមកក្រោមអ្នកសារព័ត៏មានថា លោក មកពីស្ថាប័នណា មកសួរនាំរឿងដីធ្លីរបស់លោកទៅវិញ មិនតែប៉ុណ្ណោះឈ្មោះ វ៉ាន់ ដេត ដែលត្រូវជាឪពុកបង្កើត របស់បុគ្គលឈ្មោះ វ៉ាន់ ដា បានយកទូរស័ព្ទមកថតគំរាមមកលើអ្នកសារព័ត៏មានទៀតផង ហើយលោកឆ្លើយថា ដីខាងលើជាដីបានមកពីកាដូរសត្វគោ ហើយក្នុងការដូរដីជាមួយហ្នឹង សត្វគោហ្នឹង គឺលោកមិនបាននូវចាំឈ្មោះ ម្ចាស់ដីនោះទេ ពីព្រោះអ្នកដែលបានដូរដីជាមួយនឹងសត្វគោរបស់ លោកបច្ចុប្បន្នគឺគេបានស្លាប់បាត់ទៅហើយ តែលោកថា បើអ្នកសារព័ត៏មានចង់ដឹងច្បាស់ឈ្មោះម្ចាស់សត្វគោហ្នឹង ជាឪពុកបង្កើតរបស់លោកមេភូមិ ហើយ ពាក់ព័ន្ធនឹងទំហុំដីវិញ នៅពេលដែលក្រុមអ្នកសារព័ត៏មានយើងសួរថា តើដីរបស់លោកមានទំហុំក្បាលដីប៉ុន្មាន ម៉ែត្រលោក វ៉ាន់ ដេន ឆ្លើយថា លោកមិនបានជាចំានោះដែរ ពីបច្ចុប្បន្នប្លង់ដីរបស់លោកបានយកបញ្ចាំនៅឯ ធនាគារអស់ហើយ លោកថា ចាំថ្ងៃចន្ទ័លោកយកមកពិនិត្យមើល ទើបបានដឹង។

     

    ទាក់ទិនទៅនឹងបញ្ហាដីនៅសាលា(ឆទាន)នេះ លោក ច័ន្ទ សៀម មេភូមិដាន បានប្រាប់មកអ្នកសារព័ត៏មាន យើងតាមប្រព័ន្ធទូរស័ព្ទនៅព្រឹកថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២២នេះថា នៅថៃ្ងដែលគេចាក់ដីហើយសាងសង់លំនៅ ដ្ឋាននោះ លោកបានដឹងហើយឃើញថា ចូលរំលោភមកខាងដីសាលា(ឆទាន)ហ្នឹងចំនួន២ម៉ែត្រ ពេលនោះ លោកក៏បានប្រាប់ទៅលោក វ៉ាន់ ដេត ដែរ តែលោក វ៉ាន់ ដេត ជាអ្នកប្រព្រឹត្តហ្នឹងមិនព្រមស្តាប់តាម នៅតែផ្គើន ហើយរំលោភយកទាំងបំពាន ដោយមិនព្រមស្តាប់លោកដែលជាអាជ្ញាធរភូមិនោះឡើយ។

     

    មួយវិញទៀត លោកមេភូមិរូបនេះបានបញ្ជាក់បន្ថែមទៀតថា ចំពោះដីលំនៅដ្ឋាននៅក្នុងក្នុងភូមិរបស់លោក ហើយស្ថិតក្នុងតំបន់ខាងលើនោះ ពីមុនមកគឺលោកបានបែងចែកដីលំនៅដ្ឋានបានត្រឹមមួយគ្រួសារ ក្បាលតែ៣០ ម៉ែត្រនោះទេ។ ដោយឡែកលោក គុណ ហ៊ុយ មេឃុំ.ឃុំថ្មី បានប្រាប់មកក្រុមអ្នកសារព័ត៏មានយើងនៅព្រឹកថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ២០២២នេះថា រឿងនេះលោកក៏មិនបានជាដឹងនោះដែរ ហើយមួយវិញទៀត ចំពោះដីខាងលើ នោះទៀតសោត លោកមេឃុំថា ពីមុនលោកមិនដឹងថាមានទំហុំប៉ុណ្ណាៗនោះឡើយ តែយ៉ាងណាក៏ដោយលោក ថា ចាំចាត់ឲ្យគេចុះទៅពិនិត្យមើលសិន ពីព្រោះមួយរយះនេះលោកជាប់រវល់ដែរ។

     

    តែយ៉ាងណាភាពលោភលន់របស់បុគ្គលឈ្មោះ វ៉ាន់ ដេត នេះបានធ្វើឲ្យការចង់បានដីរបស់សាធារណះ ដែលជា សម្បត្តិរបស់រដ្ឋខាងលើនេះ បានធ្វើឲ្យបុគ្គលរូបនេះហ៊ានបំពានហ៊ានផ្គើនជាមួយនឹងអាជ្ញាធមូលដ្ឋាន ដោយមិន គោរពទៅតាមការហាមឃាត់របស់មន្ត្រីមូលដ្ឋាន មិនតែប៉ុណ្ណោះបុគ្គលមានភាពមហិច្ឆតារូបនេះ មិនត្រឹមតែមិន ស្តាប់អាជ្ញាធរមូលដ្ឋាននោះទេ សូម្បីតែអ្នកសារព័ត៏មានចុះទៅថតផ្តិតយករូបភាព នឹងសួរនាំប្រមូលហេតុផល ដើម្បីយកមកធ្វើការចុះផ្សាយឲ្យមានភាពសុក្រឹតជូនដល់ថ្នាក់ដឹកនាំឲ្យលោកបានជ្រាប ក៏បុគ្គលរូបនេះបញ្ចេញ អាកប្បកិរិយាច្រង៉ែងច្រង៉ាងមកលើក្រុមអ្នកសារព័ត៌មាន ដោយមិនដឹងពីហេតុផលនោះឡើយ។ ឬមួយមុខដំបៅ ដែលខ្លួនមានស្នាមរបួសនេះ នៅមិនទាន់បានជាសះស្បើយនោះហើយអាក្ការះនៅពេលនេះវាកំពុងស្ថិតនៅភាព ស្រៀវនៅឡើយទេដឹង ហើយបើដូច្នេះមែន ប្រជាពលរដ្ឋទទូចស្នើរសុំដល់លោកអភិបាលស្រុកគូលែន មេត្តាជួយ មើលរឿងនេះផងទានប្រុស ពីព្រោះដំបៅមួយដុំនេះ តូចណាស់សុំកុំឲ្យថ្នាក់ដឹកនាំខេត្តលោកមានការឈឺក្បាល ចំពោះតែរឿងបុគ្គលដែលគ្មានភាពខ្មាសអៀនដូចជារូបលោក វ៉ាន ដេត នេះបានទេទានប្រុស ៕ដោយ សួន ក្រែង

     

    spot_img

    អត្ថបទទាក់ទង

    spot_img