More

    រំលោភកូនចុង និងគម្រាមស ម្លា ប់ បើប្រាប់អ្នកដទៃ

    spot_img

    (បន្ទាយមានជ័យ)៖ ឪពុកចុង រំលោភនាងជាកូនចុងជាច្រើនដង និងគម្រាមសម្លាប់ បើហ៊ានប្រាប់ម្តាយនាង ឬអ្នកជិតខាង។ តែឥលូវត្រូវបែកការ ប្រពន្ធដឹកដៃកូនប្តឹងសមត្ថកិច្ច ចាប់បញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធី នៅថ្ងៃ18 ខែកុម្ភៈ ឆ្នាំ2022 ។


    លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនសង្ស័យជាឪពុកចុង ឈ្មោះ ខាន់ សាវុធ ភេទប្រុសអាយុ ៤០ ឆ្នាំ រស់នៅភូមិសូភីជើង ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នាងជនរងគ្រោះឈ្មោះ សវសអ អាយុ១៥ឆ្នាំ រស់នៅជុំគ្នាជាមួយម្តាយ និងជនសង្ស័យ។

    លោក សែស វិបុល បានបញ្ជាក់ថា៖ មុនពេលបែកការនាងរងគ្រោះ និងម្តាយ រួមទាំងជនសង្ស័យ កាលពីថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2022 បាននាំគ្នាទៅលេងកូនប្រុសម្នាក់ទៀតដែលបួសនៅវត្ត ភ្នំដី ឃុំតាគង់ ស្រុកម៉ាឡៃ ពេលត្រឡប់មកវិញ ក៏យប់ងងឹតហើយនាំគ្នាសុំផ្ទះអ្នកស្គាល់គ្នា នៅភូមិគុត្តសត ឃុំគុត្តសត ស្រុក អូរជ្រៅ ស្នាក់នៅមួយយប់ ។ ហូបបាយពេលល្ងាចរួច ម្តាយជនរងគ្រោះបានចេញមកអង្គុយលេងក្រៅផ្ទះ ជាឱកាសនាំឲ្យជនសង្ស័យបានចូលទៅចាប់ក្មេងស្រីរងគ្រោះក្នុងបំណងរំលោភ តែក្មេងរងគ្រោះស្រែក ពេលនោះម្តាយនាងមកទាន់ក៏កើតរឿងប្រតាយប្រតប់គ្នា រួចបានទៅដាក់ពាក្យបណ្តឹង។

    លោកអធិការបញ្ជាក់ ៖ ពេលសួរនាំ ឪពុកចុងរូបនេះ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីចុង ពិតប្រាកដមែនតាំងពីឆ្នាំ2019 ជាច្រើនដង ហើយគម្រាមថា បើនាងរងគ្រោះហ៊ានប្រាប់ ម្តាយ ឬអ្នកជិតខាង នឹងសម្លាប់ចោលទាំងអស់ ។ ចំណែកនាងរងគ្រោះក៏បានបំភ្លឺថា ជនសង្ស័យបានចាប់នាងរំលោភរយៈពេល02ឆ្នាំហើយ មានចំនួនច្រើនដង ជនសង្ស័យតែងតែឆ្លៀតឳកាសពេលម្តាយនាងមិននៅ ៕ដោយ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img