More

    រថយន្តបែនដឹកដី បុកម៉ូតូកិនបុរសម្នាក់ បណ្តា លឲ្យស្លា ប់យ៉ា ងអាណោ ចអាធ័ ម

    spot_img

     

    ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅខាងក្រោយកង់រថយន្តយ៉ាងអាណោចអាធ័មខណៈកំពុងជិះម៉ូតូត្រូវរថយន្តបែនដឹកដីបេីកមកបុកកិនកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក បថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២២នៅចំណុចស្តុបកប់ស្រូវ តាមបណ្តោយផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ តាម៉ាប់ ស្នាក់ម្តុំវត្តស្លែង ។
    តៃកុងរថយន្តឈ្មោះដុក ផល្លា អាយុ២៩ឆ្នាំ មុខរបរបេីកបររថយន្ត ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកគុប មូល ពណ៌ខៀវ ពាក់ស្លាកលេខស៊េរីចាស់ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកហ៉ីយ៉ាន់ដាយ បែនដឹកដី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C 7924 ធ្វេីដំណេីរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីជេីងទៅត្បូងឆ្លងផ្លូវបំណងចូលក្នុងការដ្ឋានក៏ជ្រុលបុកម៉ូតូពីចំហៀងនិងកិនអូសបណ្តាលឲ្យម្ចាស់ម៉ូតូជាប់ក្រោមរថយន្តបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម។
    ក្រោយកេីតហេតុសមត្ថកិច្ចបានឃាត់តៃកុងរថយន្តបានភ្លាមៗ និងទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដេីម្បីរងចាំដោះស្រាយពេលក្រោយចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិដេីម្បីមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img