
បន្ទាយមានជ័យ៖ ស្ត្រីម្នាក់ព្យាយាមចងកជាលើកទីបី ស្លាប់បាត់បង់ជីវិត បន្ទាប់ពីចងកចំនួនពីរដងរួចមកហើយ តែត្រូវបានជួយទាន់ពេលវេលា ហេតុការណ៍នេះ ត្រូវបានឪពុកនាងប្រទះឃើញចងក នៅលើដើមឈើនៅវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២០ នៅចំណុច ចំការដំឡូង ភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ ឈ្មោះ ឃាង ស្រីស ភេទស្រី អាយុ១៨ឆ្នាំ មានស្រុកកំណើត ភូមិគោកគង់កណ្តាល ឃុំគោកគង់លិច ស្រុកកញ្រៀច ខេត្តព្រៃវែង មុខរបរកម្មករសំណង់ ស្នាក់នៅបណ្តោះអាសន្នភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកយឿន ឃាង អាយុ៤៧ឆ្នាំ ជាឪពុកបង្កើតនាងរងគ្រោះ បានប្រាប់សមត្ថកិច្ចថា កូនរបស់គាត់ពេលនៅស្រុកកំណើតធ្លាប់ចងក២លើកមកហើយតែមីងៗឃើញទាន់ក៏ជួយ តែនៅថ្ងៃកើតហេតុ ពេលកំពុងស៊ីឈ្នួលរៀបការ៉ូផ្ទះ គាត់បានប្រើនាងរងគ្រោះឲ្យទៅទិញទឹកកក តែនាងរអ៊ូៗ ហើយក៍ចេញទៅបាត់មួយសន្ទុះមិនឃើញមក ក៍ដើរទៅរកក្រោមដើមឈើកន្លែងដែលនាងធ្លាប់ដេកលេង ក៍ឃើញចង ក និងខ្សែភ្លើង ជាប់និងមែកឈើ បណ្តាលឲ្យស្លាប់។ ឪពុកនាងរងគ្រោះបញ្ជាក់ថា លោកមិនដឹងមូលហេតុដែលធ្វើឲ្យនាងព្យាយាមចងកនោះទេ គ្រាន់តែដឹងថា នាងមានទឹកមុខពិបាកចិត្ត ហាក់ដូចជា ខូចចិត្តរឿងអ្វីម្យ៉ាង។
ក្រោយពីសមត្ថកិច្ចជំនាញមកពិនិត្យសព បានធ្វើការសន្និដ្ឋានថាសពនេះពិតជាស្លាប់ដោយសារតែចង ក ពិតប្រាកដគ្មានជាប់ពាក់ព័ន្ធនិងអំពើឃាតកម្ម រួចសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះតែម្ដង៕ដោយ៖ក្តាមស្រែ