More

    ពិធីប្រារព្វបុណ្យមាឃបូជា និងរាប់បាត្រព្រះសង្ឃ ចំនួន៦៣អង្គជាកិច្ចបង្ហើយ នៅវត្តទេពនិមិត្ត

    spot_img

     

    កោះកុង÷ ព្រះតេជគុណ ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នក់កិត្តិយសព្រះសមុទ្ទគង្គាមហាមុនី ព្រះមេគុណ គណ:ធម្មយុត្តិកនិកាយខេត្តកោះកុង និងជាចៅអធិការវត្តទេពនិមិត្ត(ហៅវត្តថ្មី)

    មន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានរៀបចំប្រារព្វពិធីបុណ្យមាឃបូជា និងរាប់បាត្រព្រះសង្ឃចំនួន៦៣ អង្គ ដោយ មានការអញ្ជើញចូលរួមជាកិត្តិយសពីសំ ណាក់ លោកសំ ឃិត វៀន អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង និងលោក អ៊ូច ទូច ប្រធាមន្ទីរធម្មការ និង សាសនាខេត្តកោះកុង ព្រមទាំងព្រះសង្ឃ លោកតាជី យាយជី ប្រជាពុទ្ធបរិស័ទ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្សជាច្រើនកោះករ ។

     

    ពិធីបុណ្យមាឃបូជានេះ បានប្រារព្វធ្វើ ឡើងនៅល្ងាចថ្ងៃពុធ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងបរិវេណវត្តទេពនិមិត្ត (ហៅវត្តថ្មី) ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ ភូមិន្ទ ខេត្តកោះកុង ។ និងរាប់បាត្រ

    ឆ្លងបញ្ចប់បុណ្យមាឃបូជា នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែឆ្នាំដដែល ដោយ មានព្រះសង្ឃចំនួន៦៣អង្គ និមន្តចូលរួមចំនួន៤វត្ត មានវត្តទេពនិមិត្ត(ហៅវត្តថ្មី) វត្តព្រះពុទ្ធកោះកុងក្នុង វត្តព្រះពុទ្ធថ្មបាំង និងវត្តពាមក្រសោប ។

     

    យោងតាមវប្បធម៌ប្រពៃណីពីបុរាណបានសរសេរថា: “បុណ្យមាឃបូជា” ដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ។ បុណ្យ មាឃបូជានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ក្នុងប្រតិទិនជាទិវាបុណ្យជាតិហើយត្រូវប្រកាសឲ្យសម្រាកពីការងារមួយថ្ងៃ ។

    ទិវាសាសនា នៃព្រះពុទ្ធសាសនានេះក៏ត្រូវបានអង្គការ សហប្រជាជាតិអនុម័តកាលពីនៅឆ្នាំ ១៩៩៩ ទទួលស្គាល់ជាពិធីបុណ្យអន្តរជាតិមួយដែលគេអាចប្រារព្ធធ្វើទៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិនៅលើពិភពលោក ។

     

    បុណ្យមាឃបូជាគឺជាបុណ្យមួយក្នុងបណ្ដាបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនាលើសកលលោកតែងតែប្រារព្ធធ្វើពុំដែលខាន ។ ពិធីបុណ្យនេះប្រារព្ធធ្វើឡើងដើម្បី រំលឹកដល់អភិលក្ខិតសម័យទាំងពីរ នៃសាសនាព្រះសម្មាសម្ភុទ្ធបរមគ្រូដែលកើតឡើងនៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នាគឺថ្ងៃប្រជុំចតុរង្គសន្និបាត នឹងថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ ។

    ហើយបុណ្យមាឃបូជានេះ ប្រជាពលរដ្ឋ ខ្មែរយើង តែងតែប្រារព្ធ ធ្វើឡើងជារៀង រាល់ឆ្នាំ នៅថ្ងៃ១៥ កើត ខែមាឃនេះតែម្ដង ៕ ដោយ ញុឹប សន

     

     

    spot_img

    អត្ថបទទាក់ទង

    spot_img