More

    សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើប អូឌី បុករនាំងដែក ការដ្ឋានផ្លូវស្ពានអាកាសចោមចៅ រងការខូចខាត

    spot_img

    ភ្នំពេញ: បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាជោគបើករថយន្តស៊េរីទំនើបម៉ាកអូឌីមួយគ្រឿងជ្រុលទៅបុករនាំងដែកការដ្ឋានផ្លូវអាកាសចោមចៅ បណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំចំណែករនាំងដែករងការខូចខាតតិចតួច។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៩ និង ៣០ នាទីយប់ថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ ២០២២ នៅចំណុចគល់ស្ពានអាកាសចោមចៅ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអូឌីពណ៌សពាក់ស្លាកលេខភ្នំពេញ2BB-1601ធ្វើដំណើរចេញពីផ្លូវស្ពានអាកាសក្រោមដី ឆ្ពោះទៅផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតបុករនាំងដែក ជាច្រើនផ្ទាំងបណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំនឹងធ្លាក់កាងខាងមុខកល់ក្រោមរថយន្តជាប់ទៅមុខលែងរួច។ចំណែករនាំងដែករងការខូចខាតតិចតួច។ក្រោយហេតុការភ្លាមៗគេឃើញបុរសជនជាតិចិនខាងលើដើរទ្រេតទ្រោតមិនត្រង់ផ្លូវសង្ស័យស្រវឹងស្រាខ្លាំង។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងមានសាច់ញាតិខាងម្ចាស់រថយន្តបានមកដល់កន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចបានឲ្យសម្របសម្រួលជាមួយជាមួយអ្នកមើលការខុសត្រូវការដ្ឋានផ្លូវ បន្ទាប់មកអ្នកមើលការខុសត្រូវការដ្ឋានផ្លូវពិនិត្យដោយមិនមានរងការខូចខាតធ្ងន់ធ្ងរនោះទេទើបខាងអ្នកមើលការខុសត្រូវការដ្ឋានបានឲ្យម្ចាស់រថយន្តយករថយន្តទៅជួសជុលដោយខ្លួនឯង៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img