More

    ជិះម៉ូតូមិនប្រយ័ត្ន ជ្រុលបុករុឺម៉ក ដឹកអេតចាយ ពីក្រោយរងរបួសធ្ង ន់

    spot_img

    ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូមួយគ្រឿងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករុឺម៉កដឹកអេតចាយពីក្រោយបណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់។

    ហេតុការនេះកាលពីវេលាម៉ោង០៨ និង ៥០នាទីយប់ថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២២ចំណុចមុខផ្សារឡាក់គី តាមបណ្ដោយផ្លូវ ២០១១ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញប្ដីប្រពន្ធពីរនាក់បើករ៉ឺម៉កដឹកអេតចាយមួយគ្រឿងធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានឈប់រុឺម៉ករួចចុះទៅទិញទឹកកក ខណៈនោះក៏មានបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿងពណ៌ខ្មៅស៊េរីឆ្នាំ ២០១២ ពាក់ស្លាកលេខភ្នំពេញ1AH-6651ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនជ្រុលទៅបុករុឺម៉កដឹកអេតចាយពីក្រោយចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់។ភ្លាមនោះរថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ នឹងមានសាច់ញាតិខាងម៉ូតូបានមកដល់កន្លែងកើតហេតុ ទ័ពមកសមត្ថកិច្ចបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ក្រោយពីមានការព្រមព្រៀងទៅវិញទៅមកដោយខាងភាគីម៉ូតូសុំយកម៉ូតូទៅជួសជុលដោយខ្លួនឯងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img