More

    ចាប់ជនជាតិវៀតណាមម្នាក់ ករណីលួចរថយន្តហើយបើកបំបុកបារ៉ាស រត់គេចខ្លួន

    spot_img

    ព្រះសីហនុ ៖ មានករណី អំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង បង្កឡើង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុដោយជនសង្ស័យ០១នាក់ ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក AUDI Q7 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2BM-6235 ចេញពីក្រុមហ៊ុន ឆៃណាថោន ដោយបានបើករថយន្តបុកបំបាក់ប៉ារាស់សន្តិសុខ ដែលដាក់ត្រួតពិនិត្យនៅច្រកចេញ-ចូល រួចជិះគេចខ្លួនតែម្តង ។

    បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជារឲ្យ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សិលា បានដាក់កម្លាំងចាំស្ទាក់ចាប់ជនសង្ស័យនៅតាមបណ្តោយផ្លូវជាតិលេខ៤ លុះរហូតដល់វេលាម៉ោង១៣និង៣០នាទី ជនសង្ស័យបានជិះរថយន្តដែលលួចបាន ឆ្លងកាត់ប៉ារាស់កម្លាំងសមត្ថកិច្ចយើង ដែលដាក់ចាំស្ទាក់ចាប់ជនសង្ស័យនៅចំណុចឃុំវាលរេញ តែជនសង្ស័យមិនព្រមឈប់ ថែមទាំងបានជិះបំបុកប៉ារាស់កម្លាំងសមត្ថកិច្ចយើង រួចបន្តជិះគេចខ្លួន លុះដល់ចំណុចឃុំស្ទឹកឆាយ ជនសង្ស័យបានជិះបំបុកប៉ារាស់របស់កម្លាំងសមត្ថកិច្ចយើងទៀត ហើយជនសង្ស័យបានបន្តជិះគេចខ្លួនរហូតដល់ស្រុកកំពុងសិលា ទើបកម្លាំងសមត្ថកិច្ចយើងស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យនោះបាន ។

    ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕ រូបភាព និងអត្ថបទ៖ វ៉ាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img