More

    ម៉ូតូបុកម៉ូតូធ្វើឲ្យមនុស្ស៦នាក់ ដេកដួលលើផ្លូវរងរបួសធ្ងន់ធ្ងរ

    spot_img

    ព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹងបណ្ដាលឲ្យមនុស្សប្រុសស្រី 6 នាក់រងរបួសធ្ងន់ធ្ងរដេកដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែងហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង 11: 00 នាទីយប់ថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2022នៅតាមបណ្ដោយផ្លូវវិថីឯករាជ្យ 100 នៅត្រង់ចំណុចអូរសំអាតស្ថិតក្នុងសង្កាត់លេខ 3 ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។

    បើតាមអ្នកឃើញហេតុការណ៍ផ្ទាល់ពីកន្លែងកើតហេតុបានប្រាប់ថាមុនពេលកើតហេតុបានឃើញម៉ូតូពីរគ្រឿងបើកបញ្ច្រាសទិសគ្នាក្នុងស្ថានភាពល្បឿនលឿនវ៉ាជែងបណ្ដាលឲ្យវាក់អើគ្នាក៏ជ្រុលចង្កូតទៅបុកគ្នាពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលដេកស្តូកស្តឹងនៅនឹងកន្លែងតែម្ដងកើតហេតុតែម្តង។

    ក្រោយពេលកើតហេតុភ្លាមៗជនរងគ្រោះរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យចំណែកម៉ូតូភាគីទាំងសងខាងរងការខូចខាតយ៉ាងដំណំត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកលោកធ្វើការវាស់វែងនិងលើកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី។ ព័ត៌មានលម្អិតបន្ថែមក្រុមការងារយើងនឹងធ្វើបច្ចុប្បន្នភាព ផ្សាយបន្តនៅពេលក្រោយ។ ដោយ៖ វ៉ាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img