More

    បើកម៉ូតូសណ្តោងរឺម៉ក គេចជង្ហុក ទៅបុកជាមួយម៉ូតូ pcx បណ្តាលឲ្យបុរសម្នាក់រងបួសធ្ង ន់

    spot_img

     

    (កណ្តាល) :បុរសម្នាក់បើកម៉ូតូសណ្ដោងរឺម៉កឃ្លុបមួយគ្រឿង ជ្រុលទៅបុកជាមួយម៉ូតូ pcx ជិះដោយបុរសម្នាក់បណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០ នាទីរសៀលថ្ងៃទី ១៣ ខែកុម្ភះ ឆ្នាំ ២០២២នៅចំណុចខាងកើតកំពុងដរអរិយក្សត្រ តាមបណ្ដោយផ្លូវ ៣៨០ ផ្លូវទៅ7NG ស្ថិតនៅក្នុងភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

    តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូសណ្តោងរឺម៉កឃ្លុប មួយគ្រឿងម៉ូតូពណ៌ក្រហមរឺម៉កពណ៌ស ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានគេចជង្ហុកមកខាងឆ្វេងដៃជ្រុលទៅបុកម៉ូតូ pcx មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FY-0077ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងក្នុងល្បឿនបុកចំពីមុខពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូបោកក្បាលនិងឃ្លុបរឺម៉ករងរបួសក្បាលធ្ងន់ធ្ងរ។

    ក្រោយកើតហេតុប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូនិងម៉ូតូសណ្ដោងរ៉ឺម៉កត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ ដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img