More

    នារីរូបស្រស់ម្នាក់ បើករថយន្តឆ្លងផ្លូវ មិនប្រយ័ត្នជ្រុលបុកម៉ូតូ ពេញទំហឹង សំណាងល្អបុរសម្នាក់រងរបួសស្រាល

    spot_img

     

    ភ្នំពេញ: នារីរូបស្រស់ម្នាក់បើករថយន្ត lexus rx-330 មួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូស្គុបពីមួយគ្រឿងពេញទំហឹង សំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨និង ២០ នាទីយប់ថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវ ១០០៧ កែងនឹងផ្លូវ ១៩៨០ ស្ថិតក្នុងសង្កាត់ភ្នំពេញ ខណ្ឌសែនសុខរាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីរូបស្រស់ម្នាក់បើករថយន្ត lexus rx330 ពណ៍ស មួយ គ្រឿងពាក់ស្លាកលេខភ្នំពេញ2AT-9879 ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៩៨០ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចផ្លូវបំបែកជាបួនកន្លែងកើតហេតុខាងលើដោយខ្វះការប្រុងយ័ត្នក៍ជ្រុលទៅបុកម៉ូតូហុងដាស្គូពីមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GP-3792ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០០៧ ទៅដៅពីជើងទៅត្បូង ចំពីហៀងផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឲ្យម៉ូតូខ្ទាតទៅមុខ ជាច្រើនម៉ែត្រចំណែកម្ចាស់ម៉ូតូសំណាងល្អរងរបួសស្រាល។

    ក្រោយដែលសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោងទើបត្រូវគ្នា ដោយខាងភាគីរថយន្តបានចេញសំណងទៅឲ្យភាគីម៉ូតូចំនួន ៧៥ ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕  ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img