More

    ស្ត្រីមានសិទ្ធិស្មើនឹងបុរស នឹងមានតួនាទីយ៉ាងសំខាន់ មាន សិទ្ធិចូលរួមក្នុងសកម្មភាពការ ងារ ជីវភាពនយោបាយ សេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌

    spot_img

     

    កោះកុង÷ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិ បាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍លោកជំទាវ ហ៊ុន ដានី រដ្ឋលេខា ធិការ ក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តលើកកម្ពស់យេនឌ័រ ក្នុងវិស័យទេសចរណ៍ ។

    លោកជំទាវអភិបាល បានលើកឡើងថា យើងបានដឹងហើយថា ស្រី្តមានសិទ្ធិស្មើនឹងបុរស និងមានតួនាទីយ៉ាងសំខាន់ មានសិទ្ធិចូលរួមយ៉ាង សកម្មក្នុងសកម្មភាពការងារ ជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក៏ដូចជាសិទ្ធិក្នុងការជ្រើសរើសមុខរបរ និងការងារផ្សេងៗ និងមានសិទ្ធិទទួលបានប្រាក់ បំណាច់មុខងារ ឬប្រាក់បៀវត្សស្មើនឹងបុរសដែរ ។
    ដើម្បីចូលរួមអនុវត្តគោលនយោ បាយសមាសភាពយេនឌ័រ ដែលមានចែងក្នុងយុទ្ធសាស្រ្តចតុកោ ណរបស់រាជរដ្ឋាភិបាល ក្រសួង ទេសចរណ៍ បានដាក់ចេញជាបន្តបន្ទាប់នូវផែនការយុទ្ធសាស្រ្តបញ្ជ្រាប និងលើកកម្ពស់យេនឌ័រ នៅក្នុងវិស័យទេស ចរណ៍ស្របទៅតាមយន្តការជាតិ ដើម្បីជំរុញលើកកម្ពស់សិទ្ធិ តួនា ទី និងបង្កើននូវភាពអង់អាចដល់ស្រី្តដែលជាមន្ត្រីរាជការក្នុងក្រប ខ័ណ្ឌក្រសួង និងស្រ្តីដែលប្រកប មុខរបរក្នុងឧស្សាហកម្មទេស ចរណ៍ ។

    លោកជំទាវបានលើកឡើងទៀតថា ក្នុងអំឡុងពេលនៃវិបត្តិកូវីដ- ១៩ នេះ យើងបានមើលឃើញកាន់តែច្បាស់អំពីតួនាទី វិស័យទេសចរណ៍ ក្នុងការទ្រទ្រង់ភាពរីកចម្រើនប្រកបដោយបរិយាបន្ន តាមរយៈចំណូលការងារជូនប្រ ជាពលរដ្ឋ នៅតាមមូលដ្ឋាន និងចូលរួមការពារអភិរក្ស សម្បត្តិវប្បធម៌ ធម្មជាតិ និងបង្កើតចំណូ លតាមវិស័យផ្សេងៗ ទៀតផងដែរ ។ ឆ្លៀតក្នុងឱកាសនេះ នាង ខ្ញុំសូមជម្រាបផងដែរថា មន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកោះកុង បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន ឬដូសទី១ បានរួចរាល់ ១០៥.២៥% ដូសទី២ បាន ១០០.២៥% និងវ៉ាក់សាំងដូសទី៣ រួចរាល់សរុប ៦៤% ទន្ទឹមនេះ យើងក៏កំពុងបន្តចាក់វ៉ាក់ សាំងដូសទី៤ ឬដូសជំរុញដែរ ។
    ទោះបីជាប្រជាពលរដ្ឋក្នុងខេត្ត កោះកុង និងក្នុងប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងស្ទើរតែ១០០% ពិតមែន ក៏ប៉ុន្តែយើងនៅតែមិនភ្លេចនូវការអនុវត្តវិធានការរដ្ឋ បាល និងសុខាភិបាល ជាពិ សេសវិធាន ៣ការពារ ៣កុំ ដើម្បីជាមូលដ្ឋាននៃការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមពេញលេញឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី និងការទទួលខុស ត្រូវខ្ពស់ ។ ក្នុងន័យនេះដែរ នាង ខ្ញុំសូមកោតសរសើរដល់មន្ត្រីរាជការ វិស័យឯកជន ភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ និងប្រជាពលរដ្ឋដែលបានសហការ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេស ចរណ៍ អនុវត្តវិធានសុវត្ថិភាព និងអនាម័យ សម្រាប់អាជីវកម្មទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា SOP តាមគន្លងប្រក្រតីភាពថ្មីសម្រាប់មូលដ្ឋាន អាជីវកម្ម និងគោលដៅទេសចរណ៍សំដៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img