More

    សង្ស័យស្រវឹងស្រា បើករថយន្ត បុកម៉ូតូ មិនឈប់ដោះស្រាយ ព្យាយាមបើករត់ ទៅបុកម៉ូតូកង់បី ពីរគ្រឿងទៀត ប្រជាពលរដ្ឋឃាត់ជាប់ ម្ចាស់រថយន្តអង្គុយក្នុងរថយន្តធ្វើព្រងើយ មិនចុះដោះស្រាយ

    spot_img

     

    ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត lexus rx330 មួយគ្រឿងជ្រុលបុកម៉ូតូនិច មួយគ្រឿងពីក្រោយបណ្ដាលឲ្យបុរសម្នាក់ រងរបួសយ៉ាងដំណំ វេលាម៉ោង ១០ និង ៥០ នាទីយប់ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២នៅចំណុចមុខមន្ទីពេទ្យរ៉ូយ៉ាល់ ភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រួចរថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេបានព្យាយាមបើករត់ រហូតមកដល់ ចំណុចការ៉ាសសាំងតេលា តាមបណ្ដោយផ្លូវ ១៩៧០ ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ បានទៅបុកម៉ូតូកង់បីឥណ្ឌាចំនួនពីរគ្រឿងទៀត រងការខូចខាត ត្រូវបានបងប្អូនប្រជាពរដ្ឋ និងជនរងគ្រោះដេញឃាត់ជាប់ តែម្ចាស់រថយន្តមិនបានចុះពីលើរថយន្តធ្វើការដោះស្រាយជាមួយជនរងគ្រោះទេ បែជាអង្គុយធ្វើព្រងើយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចចុះអន្តរាគមន៍។

    ជនរងគ្រោះជាម្ចាស់ម៉ូតូបានរៀបរាប់ប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនិចពណ៌សពាក់ស្លាកលេខភ្នំពេញ1GX-6901 តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច លុះមកដល់ចំណុចស្តុប មុខមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ក៏បានឈប់ភ្លើងស្តុប ខណ:នោះក៍មានរថយន្ត lexus rx330 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BL-6747បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំង ធ្វើដំណើរមកពីក្រោយជ្រុលបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យរូបគាត់ជាម្ចាស់ម៉ូតូបានផ្លោងលើដំបូលរថយន្តធ្លាក់បោកផ្ទប់នឹងថ្នល់ រងរបួសយ៉ាងដំណំ ភ្លាមនោះ រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវ នោះទេបានព្យាយាមបើករត់ រហូតដល់ចំណុចការាសសាំងតេលា តាមបណ្ដោយផ្លូវ ១៩៧០ ក្នុងសង្កាត់ភ្នំពេញថ្មី បានជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាចំនួនគ្រឿងទៀត មួយគ្រឿងពាក់ស្លាកលេខកណ្តាល1AI-9711និងមួយគ្រឿងទៀតពាក់ស្លាកលេខកំពង់ចាម1U-5484បើកបរនៅខាងមុខបណ្ដាលឲ្យរងការខូចខាត ចំណែករថយន្តដាច់សំបកកង់ខាងមុខចេញ នៅសល់ដែកយ៉ាន់ទៅមុខលែងរួច ទើបបងប្រជាពលរដ្ឋនិងជនរងគ្រោះនាំគ្នាឃាត់ជាប់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជាប់អន្តរាគមន៍ភ្លាមៗ ចំណែកម្ចាស់រថយន្តមិនបានចុះពីលើរថយន្តមកដោះស្រាយជាមួយភាគីរងគ្រោះទេ បែរជាអង្គុយលើរថយន្តធ្វើប្រងើយទៅវិញ រងចាំតំណាងមកដោះស្រាយ។

    ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ និងមានតំណាងខាងរថយន្តបង្កចុះមកដល់កន្លែងកើតហេតុ រួចសមត្ថកិច្ចជំនាញបានឲ្យធ្វើការសម្រុះសម្រួលគ្នាជាមួយខាងភាគីរងគ្រោះ លុះធ្វើការសម្រុះសម្រួលគ្នាមួយសន្ទុះក្រោយមក ទើបមានការព្រមព្រៀងគ្នាទាំងសងខាង ដោយខាងភាគីបង្កបានចេញសំណងទៅឲ្យម៉ូតូកង់បីឥណ្ឌាចំនួន ៣០ ម៉ឺនរៀល និងខាងភាគីម៉ូតូចំនួន ៧៥០ ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img