ទំព័រដើម ទំព័រដើម អាជ្ញាធរខេត្តកោះកុង រៀបចំកិច្ចប្រជុំពិភាក្សា ពាក់ព័ន្ធនិងសំណើ របស់ក្រុមហ៊ុនហុង ម៉េងជូ ស្នើសូមជួយអន្តរាគមន៍កាត់ឆ្វៀលដីទំហំ ៥៣២ ហិកតា

អាជ្ញាធរខេត្តកោះកុង រៀបចំកិច្ចប្រជុំពិភាក្សា ពាក់ព័ន្ធនិងសំណើ របស់ក្រុមហ៊ុនហុង ម៉េងជូ ស្នើសូមជួយអន្តរាគមន៍កាត់ឆ្វៀលដីទំហំ ៥៣២ ហិកតា

- ពាណិជ្ជកម្ម -

 

កោះកុង÷ លោក សុខ សុទ្ធី អភិ បាលរងខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិ បាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងសំណើរបស់ក្រុមហ៊ុន ហុង ម៉េងជូ ស្នើសូមជួយអន្តរាគមន៍កាត់ឆ្វៀលដីទំហំ ៥៣២ហិកតា ស្ថិតក្នុងតំបន់ឧទ្យានជាតិបុទុមសាគរ ក្នុងភូមិតានូន ឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង ។

តាមរយៈកិច្ចប្រជុំនៅថ្ងៃអង្គារ ទី ៨ ខែកុម្ភៈឆ្នាំ ២០២២ នេះ ជាជំហររបស់រដ្ឋបាលខេត្តកោះកុង មន្ទីរជំនាញពាក់ព័ន្ធ ក៏ដូចជាអង្គប្រជុំទាំងមូល គឺគាំទ្រនូវការវិនិយោគដើម្បីចូលរួមអភិវឌ្ឍខេត្តកោះកុង ប៉ុន្តែដោយសារទីតាំងដីដែលក្រុមហ៊ុនបានស្នើ សុំ គឺជាដីស្ថិតក្នុងតំបន់ការពារ ធម្មជាតិ (ឧទ្យានជាតិបុទុមសា គរ) ដែលគ្រប់គ្រងដោយក្រសួង បរិស្ថាន ។ ដូច្នេះពាក់ព័ន្ធនឹងទីតាំងដីនេះ រដ្ឋបាលខេត្តមិនអាចសម្រេចបានទេ ហើយការសម្រេចគឺជាសមត្ថកិច្ចរបស់ថ្នាក់ជាតិ ។

កិច្ចប្រជុំ មានសមាសភាពចូលរួមពី ឯកឧត្តម នាយឧត្តម សេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ជាតំណាងលោកជំទាវអភិបាល ខេត្ត លោក ហាក់ ឡេង អភិ បាលស្រុកបុទុមសាគរ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន លោក អ៉ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោក វាំង វីរៈ មេឃុំតានូន និងតំណាងក្រុមហ៊ុន ហុង ម៉េងជូផងដែរ ៕ ដោយញុឹប សន

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម