More

    គ្រោះថ្នាក់ចរាចរណ៍ ជាឃាតករលាក់មុខ ដែលសម្លាប់មនុស្សលើ ៣ នាក់ទៅ ៦ នាក់ក្នុងមួយថ្ងៃៗ

    spot_img

     

    កំពង់ស្ពឺ៖ ឯកឧត្តម ឈួន វ៉ន ប្រធានផ្នែកដឹកជញ្ជូន នៃ ស.ស.យ.ក. វិស័យសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា÷ សូមបងប្អូនទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ព្រោះគ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្ស ជាអ្នកធ្វើដំណើរលើដងផ្លូវសាធារណៈ ជារៀងរាល់ថ្ងៃ ពី ៣ ទៅ ៦នាក់។ វាកាចសាហាវជាងជំងឺកូវីដ-១៩ ទៅទៀត ។

    ខេត្តកំពង់ស្ពឺ រយៈពេល៦០ថ្ងៃកន្លងមកនេះ ពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅ ឡើយទេ។ នេះយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ផ្ដល់ជូនដោយលោក សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ប្រធាន ស.ស.យ.ក។ ឯកឧត្តម មានប្រសាសន៍បែបនេះនៅពេលដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី«សុវត្ថិភាពច្បាប់ចរាចរណ៍» ដល់សមាជិក សមាជីការ ស.ស.យ.ក ខេត្តកំពង់ស្ពឺ នៅបណ្ណាល័យកំពង់ស្ពឺថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយមានសមាជិកសមាជិកាចូលរួមប្រមាណជាង ២០០ នាក់ មកពីតាមមន្ទីរ អង្គភាពជុំវិញខេត្ត និងតំណាងអភិបាលរងទទួលបន្ទុកក្រុងស្រុកទាំង ៨ ផងដែរ ។

    ឯកឧត្តមបានបន្តទៀតថា÷ សូមឲ្យយុវជន ស.ស.យ.ក ទាំងអស់ក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះទៅ សូមឲ្យយុវជនដែលទទួលចំណេះដឹងថ្ងៃនេះ យកទៅអប់រំណែនាំបន្ត ទៅដល់ក្រុមយុវជនដទៃទៀត នៅតាមមន្ទីរ អង្គភាពរបស់ខ្លួន ឲ្យបានយល់ដឹង ពីហានិភ័យដោយសារគ្រោះថ្នាក់ចរាចរណ៍ និងបន្សល់ទុក្ខសោកនាដកម្មដ៏ធំធេងសម្រាប់សង្គមគ្រួសារ និងសង្គមជាតិ (ហើយចូលរួមគោរពច្បាប់ចរាចរណ៍ គឺស្នេហាជាតិ)។ ក្រុមយុវជន ស.ស.យ.ក.ទាំងអស់ ត្រូវអប់រំបន្តដល់យុវជនដទៃទៀតត្រូវពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរព្រមទាំងកុមារដែលមានអាយុ ៣ ឆ្នាំឡើង។ ពេលចេញដំណើរ ត្រូវមើលឆ្វេងស្ដាំ និងត្រូវប្រកាន់ស្តាំជានិច្ចគោរពសញ្ញាចរាចរណ៍ គំនូស ស្លាក ភ្លើង និងសញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍។ ល្បឿនអតិបរមាក្នុងទីប្រជុំជន ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ល្បឿនអតិបរមាក្រៅទីប្រជុំជន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ម៉ូតូកង់បី និងម៉ូតូសណ្ដោងរម៉ក។ ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ម៉ូតូត ១២៥សេសេ និង ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ម៉ូតូលើស ១២៥ សេសេ។ បើកបរមិនស្ថិតនៅក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង និងគ្រឿងញៀន។ ត្រូវបន្ថយល្បឿន និងគោរពសិទ្ធិអាទិភាព នៅផ្លូវប្រសព្វ។មុនពេលបត់ឆ្វេង ឬស្ដាំ ត្រូវមើលកញ្ចក់ មើលក្រោយ មើលទិសឆ្វេង ស្ដាំ ពីមុខ និងភ្លើងសញ្ញាប្តូរទិស ឬលើកដៃជាសញ្ញាក្នុងចម្ងាយយ៉ាងតិច ២០ ម៉ែត្រ។ កុំជែង (វ៉ា) ក្នុងស្ថានភាពគ្រោះថ្នាក់ និងត្រូវផ្ដល់ភ្លើងសញ្ញា ឬស៊ីផ្លេដល់យានយន្ត នៅខាងមុខបានដឹ។ ហាមផ្ទុកមនុស្ស ឬទំនិញលើសចំណុះ សំពីងសំពោង និងហាមប្រើទូរស័ព្ទ ដោយគ្មានឧបករណ៍ភ្ជាប់សំឡេង និងត្រូវមានស្មារតីប្រុងប្រយ័ត្ន និងចេះគោរពយោគយល់អាធ្យាស្រ័យ ដល់អ្នកបើកបរដទៃទៀតផងដែរ៕ ដោយញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img