More

    ជនជាតិវៀតណាម៦នាក់ ត្រូវបានសមត្ថកិច្  ចចាប់ខ្លួនពាក់ព័ន្ធករណីបង្ខាំងមនុស្ស នឹងជំរិតទារប្រាក់

    spot_img

    ក្រុងព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុបាន ចាប់ខ្លួនជនជនជាតិវៀតណាមចំនួន ០៦នាក់ ស្រី១នាក់ ពាក់ព័ន្ធនឹងករណី ចាប់ឃុំឃាំង ធ្វើទារុណកម្ម, បង្ខាំងមនុស្សជំរិតទារប្រាក់ និង សន្និធិអាវុធខុសច្បាប់។ នេះបើយោងតាមការឲ្យដឹងពីស្នងការខេត្តព្រះសីហនុ នៅយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។

    លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ២២ និង ៣០ នាទី កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកបានរាយការណ៍មកថា ខណៈដែលកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ដាក់ប៉ារ៉ាសត្រួតពិនិត្យពង្រឹងច្បាប់ចរាចរណ៍ នៅចំណុច ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាក STAREX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-7054 បើកយ៉ាងលឿន និងបានបើកបុកប៉ារ៉ាសត្រួតពិនិត្យ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការណ៍ជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្ទាក់រថយន្តខាងលើដើម្បីត្រួតពិនិត្យ ជាលទ្ធផលក្នុងការឆែកឆេរ សមត្ថកិច្ចយើងបានរកឃើញ កាំភ្លើងហ្គាស ២ដើម, ខ្នោះដៃចំនួន ១១គូ, ដំបងឆក់ ២ដើម និង ពិលឆក់ ៣ដើម និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៦នាក់ (ស្រី ១នាក់) ជនជាតិវៀតណាម ។

     

    បន្ទាប់ពីធ្វើការសួរនាំ បានឲ្យដឹងថា កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២ នៅចំណុច ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យទាំង ០៦នាក់បានធ្វើសកម្មភាព ចាប់ឃុំឃាំងធ្វើទារុណកម្ម និងបង្ខាំងមនុស្សជំរិតទារប្រាក់ លើនារីជនជាតិវៀតណាម ៣នាក់ បានប្រាក់ជាង ៣៥,០០០ដុល្លារ អាមេរិក រួចគេចមកខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ច ឃាត់ចាប់ខ្លួនតែម្តង។

    ជនសង្ស័យចំនួន ០៦នាក់ មានឈ្មោះដូចខាងក្រោម៖១-ឈ្មោះ Lam Thi Da Ni ហៅ មៃ ចាន់ធូ ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិវៀតណាម មុខរបរ នៅផ្ទះ ស្នាក់នៅបច្ចុប្បន្ន ភ្នំពេញ ។ ២-ឈ្មោះ NguYen Cong Danh ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន មិនពិតប្រាកដ ។ ៣-ឈ្មោះ Pham Van Thiy ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ម្ដុំផ្សារអូរឫស្សី ភ្នំពេញ ។

    ៤-ឈ្មោះ Ngo Tri Ha ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន មិនពិតប្រាកដ ។

    ៥-ឈ្មោះ Teunh Van Quy ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រសីហនុ ។ និង៦-ឈ្មោះ Le Van Chien ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ម្ដុំផ្សារអូរឫស្សី ភ្នំពេញ ។

     

    ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តស្រាវជ្រាវតាមនីតិវិធីជំនាញ៕ដោយ វ៉ាន់នី

     

    spot_img

    អត្ថបទទាក់ទង

    spot_img