More

    បុរសម្នាក់ ខណៈបើកបតាមដងផ្លូវ  សុខសុខស្រាប់តែរថយន្តរបស់(ក្រុមហ៊ុនវើក)បុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឱ្យមនុស្សម្នាក់.ស្លា.ប់.ភ្លាមៗនៅនឹងកន្លែង

    spot_img

    ក្រុងព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បុករត់បានកើតឡើងបង្កការភ្ញាក់ផ្អើលដ៏រន្ធត់រវាងរថយន្តរបស់(ក្រុមហ៊ុនវើក)បានបុកប៉ះជាមួយនឹងម៉ូតូបណ្ដាលឱ្យបុរសម្នាក់.ស្លា.ប់.នៅនឹងកន្លែងភ្លាមភ្លាមចំណែកអ្នកបើកបររថយន្តវិញមានទំនួសខុសត្រូវបានព្យាយាមបើករត់គេចខ្លួនអូសម៉ូតូជាច្រើនរយម៉ែត្រ ចេញពីកន្លែងកើតហេតុត្រូវសមត្ថកិច្ចរួមជាមួយនឹងប្រជាពលរដ្ឋដេញស្ទាក់ចាប់បាន។

     

    ហេតុការណ៍ភ្ញាក់ផ្អើលដ៏រន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង វេលាម៉ោង០៥:៣០នាទីល្ងាចថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវមិត្តភាព ម្តុំអូរ៥ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

    តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យបណ្ដាញព័ត៌មានដឹងថា មុនពេលកើតហេតុបានប្រទះឃើញបុរសម្នាក់បើកបរម៉ូតូ Honda Dream ឆ្នាំ២០២០ ពាក់ស្លាកលេខ ព្រះសីហនុ 1J-2941 បើបងក្នុងទិសដៅពីត្បូងមកជើង ស្រាប់តែមកដល់កន្លែងកើតហេតុខាងលើ មានរថយន្តមួយគ្រឿងទៀតម៉ាក starex ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AU-6053 បើកបរក្នុងទិសដៅស្របគ្នាជាមួយម៉ូតូ បានបុកពីក្រោយម៉ូតូមួយទំហឹង បណ្ដាលឱ្យម្ចាស់ម៉ូតូបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯរថយន្តបុកអូសជាមួយនឹងម៉ូតូចម្ងាយជិត ៤០០ម៉ែត្រ រួចធ្វើការគេចខ្លួនចេញពីកន្លែងកើតហេតុតែត្រូវសមត្ថកិច្ចចាប់ជាប់ទាំងមនុស្សនិងរថយន្ត ។

     

    ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការវាស់វែងលើកយកវត្ថុតាងទាំងសងខាងទៅការិយាល័យចរាចរណ៍ដើម្បីធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ចំណែកឯសាកសពម្នាក់មានឈ្មោះ រិន សាវឿន អាយុ ៥៣ ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុង ក្រុម២២ ភូមិ០១ សង្កាត់លេខ០៤ ក្រុង/ខេត្តព្រះសីហនុ ត្រូវបានបញ្ជូនឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ វ៉ាន នី

     

     

    spot_img

    អត្ថបទទាក់ទង

    spot_img