More

    ឈាមជ្រែកស្បែកហៅ.!ជនសង្ស័យចំនួន១១នាក់ត្រូវបានសមត្ថកិច្ចគាត់ខ្លួនបានហើយពាក់ព័ន្ធលើសំណុំរឿងករណីឃាតកម្ម គិតទុកជាមុនរួចយកសពចំនួន២នាក់ទៅកប់ចោល

    spot_img

     

    ខេត្តព្រះសីហនុ៖ឃាតកម្ម គិតទុកជាមុនជនរងគ្រោះ ០២នាក់ (ស្រី,ប្រុស)ត្រូវបានជនសង្ស័យចំនួន១១នាក់(សម្លាប់រួចយកសាកសពទៅកប់ចោល)០២ទីតាំង ផ្សេងពីគ្នា កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២ និងចាប់ឃុំឃាំងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ និងការនាំចូល សន្និធិអាវុធដោយខុសច្បាប់។នៅចំណុចខាងក្រោយ ឆៃណាថោន ស្ថិតនៅក្រុមទី៨ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា(គិតត្រឹមថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២២) ។
    I.អំពីហេតុការណ៍
    -នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលពត៌មានថា មានករណី ប្រទះឃើញ សាកសពដែលគេកប់ក្នុងដី ដែលមានសភាពហើយស្អុយ ចំនួន ០២ទីតាំងផ្សេងពីគ្នា៖
    ១-ទីតាំងទី១ នៅចំណុចខាងក្រោយ ឆៃណាថោន ស្ថិតនៅក្រុមទី៨ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
    -ជនរងគ្រោះឈ្មោះ LI HONG ហៅ Da Da ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩២ កាន់លិខិតឆ្លងដែនលេខៈ EH48085068 ។
    ២-ទីតាំងទី២ នៅចំណុច ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
    -ជនរងគ្រោះជាជនជាតិអាស៊ី ភេទស្រី អាយុប្រហែលជា ២០ឆ្នាំ ទៅ ២៥ឆ្នាំ មានកំពស់ ១,៥៥ម៉ែត្រ សម្បុរស សក់ពណ៌ទង់ដែង មិនទាន់កំណត់បានអត្តសញ្ញាណ ។

    +តាមការពិនិត្យវិភាគរបស់ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត យើងអាចសន្និដ្ឋានបានថាៈ ការស្លាប់របស់ជនរងគ្រោះបណ្ដាលមកពីអំពើ ឃាតកម្ម ដោយជនសង្ស័យបានសម្លាប់ជនរងគ្រោះ រួចទើបយកសាកសពទៅកប់ចោល ។

    សេចក្តីសន្និដ្ឋានជំហានដំបូង៖ ចំពោះករណី ឃាតកម្ម (សម្លាប់រួចយកសាកសពទៅកប់ចោល) ទាំង ០២ករណី ខាងលើនេះ ឆ្លងតាមការត្រួតពិនិត្យកន្លែងកើតហេតុ និងសាកសពជនរងគ្រោះទាំង ០២នាក់ ព្រមទាំងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ អំពីស្លាកស្នាមអំពើដែលជនសង្ស័យសម្លាប់ជនរងគ្រោះ រួចយកទៅកប់ចោលក្នុងដីនៅទីកន្លែងផ្សេងពីគ្នា គឺជាករណីតែមួយ ។

    បច្ចុប្បន្នសាកសពរបស់ជនរងគ្រោះទាំង ០២នាក់ បានប្រគល់ជូនការិយាល័យពិនិត្យវិភាគទីកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធីក្នុងការស្រាវជ្រាវ ។

    II .កិច្ចសហប្រតិបត្តការណ៏
    ដោយមានបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៏ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក្រោយហេតុការណ៏ប្រទះឃើញសាកសព ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញសេចក្តីសំរេច បង្កើតគណៈករណី ដោយមានកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ពិសេសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងមានការចូលរួមសហការណ៍ពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ,ខេត្តកណ្តាល , នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនាយកដ្ឋានកណ្តាលសន្តិសុខ បានសហការយ៉ាងយកចិត្តទុកដាក់ និងសកម្ម ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ,រាជធានីភ្នំពេញ និង ខេត្តកណ្តាល និងខេត្តព្រៃវែង ។

    III .លទ្ធផលស្រាវជ្រាវស៊ើបអង្កេត
    ចាប់ពីមានហេតុការប្រទះឃើញសាកសព នៅថ្ងៃទី ២១ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យនិងអ្នកពាក់ព័ន្ធហេតុការណ៏ មកសួរបំភ្លឺ សរុបចំនួន ១៤នាក់ ក្នុងនោះ៖ ប្រុស ១២នាក់ ជនជាតិចិន និងស្រី ២នាក់ (ជនជាតិចិន១ និងជនជាតិវៀតណាម១) ហើយក្នុងចំណោមជនសង្ស័យនិងអ្នកពាក់ព័ន្ធហេតុការណ៏ទាំង ១៤នាក់ ដែលកម្លាំងសមត្ថកិច្ចយើងសំរេចឃាត់ខ្លួន អ្នកដែលជាប់ពាក់ព័ន្ធចំនួន១១នាក់ និង មនុស្ស ០៣នាក់ទៀត (បុរសជនជាតិចិន១ ,នារីជនជាតិចិន១នាក់ និងនារីជនជាតិវៀតណាម ១នាក់) គឺមិនជាប់ពាក់ព័ន្ធនិងករណី នេះឡើយ ទើបធ្វើការអប់រំឲ្យត្រឡប់ទៅវិញ។ យើងធ្វើការបង្ក្រាបបាន ៖

    +ករណី ឃាតកម្ម មានចំនួន ០៦នាក់៖
    ១-ឈ្មោះ HE JI HUI ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ជំនាញកុំព្យូ័ទ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
    ២-ឈ្មោះ ZHOU FENG ហៅ GUANG TOU ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ជំនាញកុំព្យូ័ទ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
    ៣-ឈ្មោះ LIU LI JIAN ហៅ LIU HUA QIANG ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុនជំនាញ កុំព្យ័ទ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
    ៤-ឈ្មោះ YI CONG YONG ហៅ DAO DAO ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ជំនាញកុំព្យូ័ទរ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ មិនពិតប្រាកដ ៕ដោយ វ៉ាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img