More

    ផ្ទូះកាំជ្រួច៥ទៅ៦គ្រាប់ ទាំងកណ្ដាលរាត្រី ផ្អើលដល់សមត្ថកិច្ច

    spot_img

    ភ្នំពេញ:ស្នូសំឡេងផ្ទុះលាន់ឡើងទាំងកណ្តាលរាត្រី បន្ទាប់ពីជនជាតិវៀតណាមប្រុសស្រីមួយក្រុមជួបជុំគ្នាដុតកាំជ្រួច ៥ ទៅ ៦ គ្រាប់កំសាន្តលេងទាំងកណ្តាល រាត្រី បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកសួរនាំ ស្មានថាជាករណីផ្ទុះអាវុធ កាលពីវេលាម៉ោងជិត១២យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្ទះវីឡាលេខ០២ ផ្លូវលេខ០៣ ក្នុងបុរីពិភពថ្មី សង្កាត់អូបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។


    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឮសូសំឡេងផ្ទុះ ៥ទៅ៦គ្រាប់ ដោយមិនដឹងថាជាករណីផ្ទុះអ្វីនោះទេ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ ផ្ទះកើតហេតុខាងលើ និងសួរនាំរកអ្នកដុតកាំជ្រួច ដែលបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងកណ្ដាលរាត្រី នោះ មកធ្វើការណែនាំនិងអប់រំ កុំឲ្យមានករណីនេះទៀត បើមិនដូច្នោះទេសមត្ថកិច្ចនិងចាត់វិធានការទៅតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img