More

    អគារសាលាខេត្តព្រះសីហនុថ្មី គ្រោងបើកដំណើរការសាងសង់នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២

    spot_img

     

    រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ មានកិច្ចប្រជុំត្រៀមរុះរើអគារសាលាខេត្តព្រះសីហនុសព្វថ្ងៃនេះដើម្បីសាងសង់ថ្មីជំនួសវិញ។ កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញជើញចូលរួមពីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រះសីហនុផងដែរ។

    ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ការសាងសង់អគារថ្មីនេះ បានទទួលការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ អគារសាលាខេត្តព្រះសីហនុ គ្រោងនឹងបើកដំណើរការសាងសង់នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ដោយគ្រោងប្រើរយៈពេល១៨ខែ។ អគារសាលាខេត្ត មានកម្ពស់៤ជាន់ និងផ្ទៃក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េ ចំពោះស្ថាបត្យកម្ម នៃអគារយកតាមរចនាបទសំបូរព្រៃគុក ដែលជាអគារមានលក្ខណៈខ្មែរទំនើបស៊ីវីល័យ។ដោយ វ៉ាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img