More

    សាន់យ៉ុងដឹកផ្លែឈើព្រលះជាមួយ តាកូម៉ានៅផ្លូវបែកជាបួន របួសនារី២នាក់

    spot_img

    ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនឹងរស់ម្នាក់ទៀត បើករថយន្តប្រភេទសាំយ៉ុងដឹកផ្លែឈើសំពីងសំពោងមួយគ្រឿង ជ្រុលទៅបុកចំហៀងរថយន្តតាកូម៉ា ចំណុចស្តុកបែកជាបួនវិលមួយជុំ បណ្តាលឲ្យស្ត្រីចាស់ក្នេងពីរនាក់ របួសស្មានិងដៃជើង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង ២០ នាទីយប់ថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២០ នៅចំណុចស្តុបបែកជាបួនមុខ pizza copany តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនឹង ៣៦១ ក្នុងសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោករាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុឃើញមនុស្សប្រុសស្រី ក្មេងចាស់មួយក្រុម បើករថយន្តតូយ៉ូតាតាកូម៉ាមួយគ្រឿង ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 2AX-7215 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៦២ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុកែង នឹងផ្លូវកម្ពុជាក្រោម ក៏មានរថយន្តប្រភេទសាំយ៉ុងមួយគ្រឿង ដឹកផ្លែឈើសំពេញសំពោងពណ៌សស្លាកលេខខ្ទាត ចេញបាត់មិនឃើញ បើកបរដោយបុរសម្នាក់រួមដំណើរ នឹងបុរសម្នាក់ទៀតធ្វើដំណើរតាម បណ្ដោយផ្លូវកម្ពុជាក្រោមទិសដៅ ពីលិចទៅកើតក្នុងល្បឿនលឿនជ្រុល ទៅបុកចំហៀងផ្នែកខាងក្រោយខាងស្ដាំ រថយន្តតាកូម៉ាពេញទំហឹង បណ្តាលអោយរថយន្តតាកុម៉ាវិលមួយជុំ បែកកង់ក្រោយនឹងស្តុប និងរងរបួសស្ត្រីក្មេងចាស់ពីរនាក់ បន្ទាប់មកត្រូវបានសាច់ញាតិ យកស្ត្រីវ័យចំណាស់ដែលរងរបួសដៃជើងធ្ងន់ធ្ងរ បញ្ជូនតាមរថយន្តយក ទៅសង្គ្រោះនៅមន្ទីរពេទ្យដោយខ្លួនឯង។ ចំណែករថយន្តសាំយ៉ុងដឹកផ្លែឈើ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់ដោយភាគីទាំងសងខាង សុំធ្វើការសម្របសម្រួលគ្នា ដោយមិនត្រូវការកម្លាំងសមត្ថកិច្ចនោះទេ បន្ទាប់មកភាគីរថយន្តបង្ក បានចេញសំណងចំនួន១២០០ ដុល្លារទៅឲ្យភាគីខាងរថយន្តរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ រូបភាព និងអត្ថបទ៖​ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img