More

    បើករថយន្តលឿនពេកទៅបុក ជញ្ជាំងរបងស្លាប់មួយរំពេច

    spot_img

    ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលស្លាប់ នៅក្នុងរថយន្តយ៉ាងអាណោចអាធ័ម បន្ទាប់ពីបានបើក រថយន្តស៊េរីទំនើបមួយគ្រឿងបោះពួយ ទៅបុកជញ្ជាំងឃ្លាំងជួសជុលរថយន្តមួយកន្លែង ដាច់រថយន្តអស់មួយចំហៀង កាលពីវេលាម៉ោង១ និង៤០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៤ខែកក្កដាឆ្នាំ ២០២០នៅចំណុចឃ្លាំងជួសជុល រថយន្តមួយកន្លែង តាមបណ្ដោយផ្លូវ១៨០០ ក្នុងសង្កាត់ទួលសង្កែទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះពក ភារម្យ ភេទប្រុស អាយុ ៣៧ឆ្នាំ មានស្រុកកំណើតនៅ ខេត្តស្ទឹងត្រែង។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ បើករថយន្តទំនើបមួយគ្រឿងម៉ាក isuzu ពណ៌សពាក់ស្លាកលេខភ្នំពេញ2AY-2722 ធ្វើដំណើរតាមបណ្តោយផ្លូវ ១៨០០ទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើផ្លូវកោង បានបត់ឆ្វេងដៃទៅទិសខាងត្បូង ដោយល្បឿនរថយន្តលឿនពេកបួង ចង្កូតមិនទាន់ជ្រុល ទៅបុកជញ្ជាំងឃ្លាំងជួសជុលរថយន្ត ពេញទំហឹងដាលឲ្យរថយន្តដាច់ចំហៀងខាងធ្វេង រួចរយ៉ែក្បាលមកក្រោយវិញ ចំណែកតៃបានស្លាប់នៅក្នុងរថយន្ត យ៉ាងអាណោចអាធ័ម។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img