More

    រថយន្ត Priusពីរគ្រឿងបុកគ្នាបណ្តាលរេចង្កូតបុកចូលហាងលក់ស៊ុប​ ននិងគ្រឿងក្លែម រងការខូចខាតយ៉ាងដំណំ​ 

    spot_img

    ភ្នំពេញ​ ៖​ រថយន្តម៉ាកToyota Priusចំនួនពីរគ្រឿង​បានបុកគ្នានៅផ្លូវបំបែកជាបួនយ៉ាងពេញទំហឹង​ ហេីយរេចង្កូតទៅបុកចូលហាងលក់ស៊ុប​ និងគ្រឿងក្លែម​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង១​ និង៣០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​៥​ ខែមករា​ ឆ្នាំ​២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវ១១៣​ កែងផ្លូវ២៨៨​ ក្នុងសង្កាត់បឹងកេងកងទី២​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុនោះគឺមានបុរសម្នាក់បេីករថយន្តម៉ាក​ Toyota Prius ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ​ 2BC-5912​ តាមបណ្ដោយផ្លូវ១១៣​ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនល្មម​ ខណៈមកដល់ផ្លូវបំបែកជាបួនត្រង់ចំណុចកេីតហេតុ​ស្រាប់តែមានបុរសម្នាក់ទៀតបេីករថយន្តម៉ាក​ Toyota Prius ដូចគ្នា​ ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ​ 2BL-0301 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២៨៨​ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន​ហេីយមិនប្រយ័ត្ន បានជ្រុលចង្កូតទៅបុករថយន្ត Toyota Prius មួយគ្រឿងទៀតចំពីចហៀងក្បាលរថយន្តខាងស្ដាំពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាត​ ចំណែករថយន្តដែលបុកគេហេីយនៅបន្តល្បឿនទៅបុកចូលហាងលក់ស៊ុបឆ្នាំងដីពិសេសស​ និងគ្រឿងក្លែមគ្រប់មុខ​ រងការខូចខាតយ៉ាងដំណំ​ផងដែរ​ ។ ដោយឡែកក្នុងករណីគ្រោះថ្នាក់ចរាចរាណ៍ខាងលេីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​ ។

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមក​ដល់​ និងទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបឹងកេងកង​ ដើម្បីមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ​៕​ដោយ កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img