More

    សសយក ខេត្តប៉ៃលិន ផ្តល់ស្បៀងអាហារជូនពលរដ្ឋ ខ្វះខាត និងងាយរងគ្រោះ នៅស្រុកសាលាក្រៅ

    spot_img

    ប៉ៃលិន៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)ខេត្តប៉ៃលិន និងលោកហុកសុផលអភិបាលរងខេត្តជា អនុប្រធាន(សសយក)ខេត្ត រួមជាមួយសហការី ចុះចែកស្បៀងអាហារជូនដល់គ្រួសារ ខ្វះខាតសរុបចំនួន ១,៣៤៥គ្រួសារ ក្នុងឃុំអូរអណ្តូង ឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

    ដើម្បីជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយ និងសម្រាលការលំបាកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ១៩ ដែលអូសបន្លាយអស់រយៈពេលជាច្រើនខែនេះ។ ស្បៀងអាហារទាំងនេះ ជាអំណោយ របស់សាខាកាកបាទក្រហម កម្ពុជាខេត្តប៉ៃលិន។

    ក្នុងឱកាសនោះដែរក្នុងនាម លោកជំទាវបណ្ឌិតបានស្រីមុំ អឺុឈាន ប្រធាន(សសយក)ខេត្ត ប៉ៃលិនបានណែនាំដល់ ពុកម៉ែបងប្អូនឲ្យបានដឹងថា ការចុះចែកស្បៀងអាហារពេលនេះ ក្រុមការងារ បានចុះទូទៅ មិនសំដៅតាមការជ្រើសរើស របស់ លោកមេភូមិឡើយ ដូច្នេះសូមជៀសវាង ពាក្សថា (ទាល់តែមានខ្សែមេភូមិ បក្សពួក) ទើបបានមកទទួលស្បៀងអាហារទាំងនេះ ហើយបើសិនមានបញ្ហាបែបនេះ កើតឡើងសូមធ្វើការ តវ៉ាមកក្រុមការងារយើងខ្ញុំជាបន្ទាន់ ព្រោះក្រុមការងារ រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានខិតខំរួមគ្នាដើម្បីចូល រួមចំណែកជាមួយរាជរដ្ឋាភិបាល កាត់បន្ថយការ លំបាកនានាក្នុងពេលនេះ ម្យ៉ាងទៀតពុកម៉ែបងប្អូនមួយចំនួន មានបណ្ណ័ក្រីក្រក៍ទទួល បានការឧបត្ថមប្រាក់ពី រាជរដ្ឋភិបាលរួចហើយផងដែល ដូច្នេះក្រុមការងារយើងទាំងអស់ បានរៀបចំបេសកម្មនេះដើម្បី ជួយបំពេញបន្ថែម នៃជ្រុងខ្វះខាតតិចតួច ដើម្បីជៀសវាងពុកម៉ែបងប្អូនគិតថា មានការរើអើងបក្សពួកនិយម។

    ជាមួយគ្នាលោកជំទាវបណ្ឌិត បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នពីការឆ្លងជំងឺកូវីដ ១៩ ដោយត្រូវបង្កើនអនាម័យសុខភាពរស់នៅស្អាត កុំធ្វេសប្រហែស និងត្រូវពាក់ម៉ាស់ ឬក្រម៉ា ត្រូវលាងសម្អាតដៃ ឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគ និងបាក់តេរីផ្សេងៗ។

    លើសពីនេះ បើមានការសង្ស័យទៅលើអ្នកណាម្នាក់ ឬចំពោះខ្លួនឯងផ្ទាល់ សូមប្រញាប់ទូរស័ព្ទទៅកាន់លេខ១១៥ ឬទៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ឬរាយការណ៍មកអាជ្ញាធរភូមិ ឃុំ ដើម្បីបញ្ជូនបងប្អូនទៅពិនិត្យ និងព្យាបាលជំងឺ។

    ម្យ៉ាងវិញទៀត សូមកុំចម្លងមេរោគពីយើងទៅគេ ហើយក៏កុំចម្លងមេរោគពីគេមកក្រុមគ្រួសារយើង ដោយ កន្លែងណា ដែលមិនចាំបាច់ទៅ សូមកុំទៅ ជាពិសេសកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើន និងសូមស្តាប់ហើយ អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ច៕ រូបភាព និងអត្ថបទ៖​ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img