More

    កម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចដោះស្លាកលេខរថយន្ត មិនបានសម្រេច

    spot_img

     

    ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ល្បាតក្នុងមូលដ្ឋាន បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបានលួចដោះស្លាករថយន្តtoyota prius មួយគ្រឿង កាលពីកាលពីវេលាម៉ោង២និង៥០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែធ្នូឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវបេតុង មួយកន្លែងជិតផ្ទះសំណាក់ ABC ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុននឹងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរប៉ុស្តិ៍អូបែកក្អម បានធ្វើការល្បាតពួនស្ទាក់ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗការញរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យម្នាក់កំពុងធ្វើសកម្មភាពលួចដោះស្លាកលេខរថយន្តtoyota prius មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BG-4492ដែលម្ចាស់ចតនៅមុខផ្ទះ មិនបានសម្រេច ខណៈនោះសមត្ថកិច្ចធ្វើការឃាត់រួចឆែកឆេរឃើញមានឧបករណ៍សម្រាប់ដោះស្លាកលេខរថយន្ដ រូចសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។

    បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមដើម្បីធ្វើការសួរនាំ រួចបញ្ជូនបន្ត ទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ចំណែកជនរងគ្រោះសមត្ថកិច្ចបាននាំទៅដាក់ពាក្យបណ្ដឹងរូចរាល់ផងដែរ៕ដោយ​ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img