More

    រដ្ឋបាលខេត្តកំពត សម្រេចចុះអនុវត្តច្បាប់ រុះរើនិងវាយកម្ទេចរបង ដែល លោក គឹម សោភ័ណ្ឌ រំលោភយកដីប្រឡាយទឹក ឬភ្លឺភ្លោះ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយមិនឱ្យប្រជាពលរដ្ឋមួយចំនួនប្រើប្រាស់

    spot_img

    ខេត្តកំពត៖ករណីរំលោភយកដីប្រឡាយទឹកឬក៏ភ្លឺភ្លោះយកមកធ្វើផ្លូវកម្មសិទ្ធិឯកជននិងធ្វើរបងព័ទ្ធក្បាលដីពលរដ្ឋពីសំណាក់មន្ត្រីប៉ូលិសខេត្តកំពតម្នាក់ ត្រូវបានរដ្ឋបាលខេត្តកំពត ដែលដឹកនាំដោយលោកសេង សិរីបុត្រ អភិបាលរងខេត្ត និងអាជ្ញាធរស្រុកទឹកឈូ បានចុះកាយរបងបើកផ្លូវអោយពលរដ្ឋប្រើប្រាស់ជាសាធារណៈវិញហើយ ការចុះអនុវត្តន៍ច្បាប់របស់អាជ្ញាធរនាពេលនេះ គឺធ្វើឡើងដោយយោងតាមលិខិត សជណ ចំនួន៣លើក ដែលតម្រូវលោកតូច គឹមអាងហៅគឹម សោភ័ណ្ឌអនុវត្តន៍តាមសេចក្តីណែនាំរបស់អាជ្ញាធរជំនាញដោយឥតលក្ខខណ្ឌ ជៀសវាងការអនុវត្តទាំងបង្ខំ ដែលធ្វើអោយម្ចាស់ភាគីបង្ករងភាពអាម៉ាស់
    លោកនាក់ សុវណ្ណរី អភិបាលស្រុកទឹកឈូ កាលពីថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០២១ បានបញ្ជាក់ថា រដ្ឋបាលស្រុកទឹកឈូ កាលពីឆ្នាំ២០២០កន្លងមក រដ្ឋបាលខេត្តកំពត បានចេញ(សជណ)លេខ១១៦ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ និងសជណលើកទី២ លេខ១២៧ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០
    ចំណែក(សជណ)ចុងក្រោយ លេខ១៣២ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ដែលតម្រូវអោយលោកតូច គឹមអាងហៅគឹម សោភ័ណ្ឌរុះរើដោយឯង ក៏ប៉ុន្តែបុគ្គលរូបនេះ ការអនុវត្តន៍តាមការស្នើសុំរបស់អាជ្ញាធរឡើយ ផ្ទុយទៅវិញ លោកគឹម សោភ័ណ្ឌ បានប្តឹងជំទាស់សជណរបស់រដ្ឋបាលខេត្តទៅតុលាការថែមទៀត។

    សូមបញ្ជាក់ថា រឿងទំនាស់ធ្វើរបងព័ទ្ធតាមក្បាលដីពលរដ្ឋពីសំណាក់លោក តូច គឹមអាងហៅគឹម សោភ័ណ្ឌខាងលើ ត្រូវបានគេដឹងថា ជារឿងចាស់ដែលបន្សល់តាំងពីអភិបាលខេត្តកំពត៣ជំនាន់ដោះស្រាយមិនចេញ ក៏ប៉ុន្តែនៅពីថ្ងៃទី១៧ ខែវិច្ឆិការ ឆ្នាំ២០២១នេះ ត្រូវបានរដ្ឋបាលខេត្តកំពតក្រោមការណែនាំពី ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពតថ្មី បានបញ្ចេញកណ្តាប់ដៃដែកចុះរុះរើរបងលោកតូច គឹមអាងហៅគឹម សោភ័ណ្ឌបើកផ្លូវអោយប្រជាពលរដ្ឋដែលរស់នៅភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ប្រើប្រាស់ជាសាធារណៈ ចំណាត់ការរបស់ឯកឧត្តមនាពេលនេះ ត្រូវបានមហាជននិងពលរដ្ឋក្នុងខេត្តកំពត សាទរយ៉ាងខ្លាំង។

    អ្នកស្រីជុំ ស៊ីណា ពលរដ្ឋរងគ្រោះទាំងផ្លូវកាយទាំងផ្លូវចិត្តពីសំណាក់លោកតូច គឹមអាងហៅគឹម សោភ័ណ្ឌ បានអោយអង្គភាពសារព័ត៌មានយើងដឹងថា អ្នកស្រីក៏ដូចជាពរដ្ឋផ្សេងទៀត តែងតែទទូចរកយុត្តិធ៌ពីថ្នាក់ដឹកនាំ ក៏ប៉ុន្តែថ្នាក់ដឹកនាំស្រុកខេត្តកន្លងមក ក៏រងបណ្តឹងលោកតូច គឹមអាងហៅគឹម សោភ័ណ្ឌផងដែរ ព្រោះថាបុគ្គលរូបនេះ ជាមនុស្សអស្មិកមានៈមិនទទួលស្គាល់ការពិត អាងខ្លួនមានលុយមានខ្នងបង្អែកនៅក្រោយ សូម្បីតែអភិបាលខេត្ត ក៏លោកហ៊ានប្តឹងទាំងបំពានផងដែរ។

    លោកតូច គឹមអាង ហៅគឹម សោភ័ណ្ឌ ត្រូវបានគេដឹងថា លោកជាមន្ត្រីប៉ូលិសមួយរូបនៃស្នងការដ្ឋាននគរបាលខេត្តកំពត បន្ទាប់ពីលោកបង្កទំនាស់ជាមួយពលរដ្ឋនិងពូកែប្តឹងពលរដ្ឋទន់ខ្សោយខ្លាំងពេក លោកត្រូវបានមហាជនជាច្រើនដាក់រហ័សនាមថា (ជួបប្តឹង) ព្រោះថាលោកតែងតែធ្វើបាបពលរដ្ឋក្នុងមូលដ្ឋានរឿងទំនាស់ដីជាប់ព្រំឬក៏បិទរបងថ្មតាមក្បាលដីទុកតែផ្លូវបន្តិចបន្តួចអោយម្ចាស់ផ្ទះដែលជាប់ផ្លូវរបស់លោកដើរត្រឹមតែ1ម៉ែត្រកន្លះ ឬក៏២ម៉ែត្រតែប៉ុណ្ណោះ ដោយពលរដ្ឋម្ចាស់ផ្ទះម្ខាស់ដីភាគច្រើនមិនអាចចូលឡានក្នុងលំនៅដ្ឋានបាន ឬក៏ដឹកដីចូលក្នុងដីភូមិរបស់ខ្លួនបានឡើយ បញ្ហាបែបនេះ ដែលជាហេតុធ្វើអោយពលរដ្ឋម្ចាស់លំនៅដ្ឋានរងគ្រោះលិចលុងទឹកជំនន់ទឹកភ្លៀងនារដូវវស្សា។

    លោកតូច គឹម អាងហៅគឹម សោភ័ណ្ឌ ត្រូវបានអាជ្ញាធរជំនាញរកឃើញថា លោករំលោភយកដីប្រឡាយភ្លឺភ្លោះសាធារណៈរបស់រដ្ឋ ធ្វើផ្លូវកម្មសិទ្ធិឯកជន ហើយផ្លូវដែលលោកសង់លើភ្លោះឬប្រឡាយទឹកទាំងនោះ លោកបម្រើតែប្រយោជន៍ដីឡូតិ៍របស់ខ្លួនឬក៏អ្នកដែលទិញដីឡូត៍របស់លោកតែប៉ុណ្ណោះ បើពលរដ្ឋណាមិនលក់ដី ឬក៏មិនកាត់ដីអោយលោកខ្លះ នោះទេ លោកនិងធ្វើរបងរាយបន្លាលួសយ៉ាងហោចណាស់២ឬក៏៣ជាន់ ដើម្បីបិទក្បាលដីពលរដ្ឋទាំងនោះ មិនអោយចេញចូលបានឡើយ។

    ពាក់ព័ន្ធការចុះអនុវត្តន៍ច្បាប់របស់រដ្ឋបាលខេត្តកំពតទៅកម្ទិចរបងលោកតូច គឹមអាងហៅគឹម សោភ័ណ្ឌ កាលពីថ្ងៃទី១៧ ខែវិច្ឆិការឆ្នាំ២០២១កន្លងមកនេះ បន្ទាប់មកនៅថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០២១ លោកតូច គឹមអាងហៅគឹម សោភ័ណ្ឌ នៅមិនអស់ចិត្តនៅចំណាត់ការេបស់រដ្ឋបាលខេត្តដែលរុះរើរបងថ្មរបស់លោក ហើយលោកបានបកស្រាយក្នុងអង្គភាពសារព័ត៌មាន ដោយចោទចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំខេត្តកំពតថា បានធ្វើខុសនីតិវិធីបំពានសិទ្ធិដីធ្លីរបស់លោក ហើយលោកថាដីប្រឡាយភ្លឺភ្លោះខាងលើ គឺលោកបានទិញពីលោកលឹម ឆៅរ៉ាត់ និងពលរដ្ឋផ្សេងទៀតដែលមានដីព្រំទល់និងប្រឡាយ ហើយលោកថា លោកបានធ្វើផ្លូវខាងលើនេះ គឺសម្រាប់បម្រើជាសាធារណៈលោកមិនបានបិទផ្លូវដូចការចោទប្រកាន់នោះទេ ការដែលអាជ្ញាធរចុះមកវាយកម្ទិចរបងលោកបែបនេះ លោកចាត់ទុកថាជាករណីបំពានច្បាប់ ព្រោះថាលិខិត(សជណ)របស់រដ្ឋបាលខេត្តទាំង៣លើកដែលចេញអោយលោករុះរើនោះ លោកបានប្តឹងជំទាស់ទៅតុលាការ ហើយ លោកថាខាងតុលាការក៏បានចេញសេចក្តីសម្រេចមោគភាពលិខិតទាំងនោះចោលផងដែរ។

    ទោះជាមានការបកស្រាយយ៉ាងនេះក្តីលោកតូច គឹមអាងហៅ គឹម សោភ័ណ្ឌ ខំព្រឹងបកស្រាយយ៉ាងណាក៏ដោយ លោកមិនអាចលាក់បាំងការពិតបាននោះទេ ព្រោះថាទង្វើនិងសកម្មភាពជាក់ស្តែងរបស់លោក វាផ្ទុយគ្នាស្រលះ ដូចសុភាសិតមួយឃ្លាថា ដំរីស្លាប់ទាំងមូល បែយកចង្អេមកបាំង ក៏បាំងមិនជិតដែរ ព្រោះថាលោក ត្រូវបានគេដឹងថាមានប្រជាពលរដ្ឋភូមិផ្សេងៗទៀត ដែលទទួលរងគ្រោះរឿងបិទផ្លូវដូចគ្នាកំពុងប្តឹងអន្តរាគមន៍ទៅថ្នាក់នាំខេត្តផងដែរ ក្នុងនោះរួមមានឃុំព្រៃឃ្មុំ និងឃុំម៉ាក់ប្រាង្គស្រុកទឹកឈូ ខេត្តកំពត ។
    តែចំណាត់ការយ៉ាងណានោះ មហាជនរងចាំមើល ថាតើទីតាំងខាងលើនោះមានវាសនាដូចភូមិព្រៃត្នោតដែរឬទេ?។ដោយ ហង្ស សុភាព

    spot_img

    អត្ថបទទាក់ទង

    spot_img