More

    រថយន្តព្រូស បុកជាមួយរថយន្តហ្វតរ៉េនជ័ រ៉ាបទ័ ត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យក្មេងស្រីអាយុ២ ឆ្នាំម្នាក់រងរបួស

    spot_img

     

    ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងក្មេងស្រីអាយុ២ឆ្នាំម្នាក់ទៀតបើករថយន្ត តូយ៉ូតា ព្រូសមួយគ្រឿងជ្រុលទៅបុកជាមួយរថយន្ត ហ្វតរ៉េនជ័ រ៉ាបទ័ ពីចំហៀងត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំ និងរបួសក្មេងស្រីម្នាក់។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ១០០៧ កែងនិងផ្លូវ ១៩៨០ ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងក្មេងស្រីអាយុ២ឆ្នាំម្នាក់ទៀត បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AB-0740ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៩៨០ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបំបែកជាបួន ក៏ជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តហ្វតរ៉េនជ័រ៉ាបទ័មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BN-5353បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ១០០៧ ទិសដៅពីជើងទៅត្បូងចំពីហៀងរថយន្តផ្នែកខាងស្ដាំពេញទំហឹងបណ្តាលឲ្យរងការខូតខាតយ៉ាងដំណំ នឹងបណ្ដាលឲ្យក្មេងស្រីអាយុ២ឆ្នាំម្នាក់ដែលរួមដំណើរតាមរថយន្ដព្រួស បានរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យសែនសុខភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ បានឲ្យភាគីទាំងពីធ្វើការសម្របសម្រួលគ្នាអស់រយ:ពេលជិត១ម៉ោងដោយនៅតែមិនត្រូវ ដោយភាគីទាំងសងខាងប្រកែកគ្នាយកត្រូវរៀងខ្លួន ទើបសមត្ថកិច្ចសម្រេចធ្វើការវាស់វែងយករថយន្តទាំងពីគ្រឿងទៅរក្សាទុករងចាំធ្វើការដោះស្រាគ្នានៅពេលក្រោយ៕ដោយ​ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img