More

    ភ្ជុងប្លន់យកម៉ូតូហុងដាប៊ីតមួយគ្រឿង បានសម្រេច នៅខណ្ឌសែនសុខ

    spot_img

     

    ភ្នំពេញ: ជនសង្ស័យប្រដាប់អាវុធ ពីរនាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពជិះដេញយុវជនម្នាក់ជិះម៉ូតូហុងដាប៊ីត មួយគ្រឿង រួចដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូបានសម្រេច ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ២០២១នៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែងស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ជនរងគ្រោះមានឈ្មោះ ម៉ៅ រស្មីភេទប្រុស អាយុជាង២០ ឆ្នាំ ស្នាក់នៅភូមិស្វាយចេក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជិះម៉ូតូហុងដាប៊ីតមួយគ្រឿង ពណ៌ខៀវ ស៊េរីឆ្នាំ ២០២១ ពាក់ស្លាកលេខភ្នំពេញ1IE-7047។

    តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងទៅលេងម្ដាយ ដោយមិនបានបញ្ជាក់ទីកន្លែងនោះទេ ក្រោយទៅលេងម្ដាយរួចហើយ រូបគេក៏បានជិះទៅផ្ទះវិញ ដោយធ្វើដំណើរទិសដៅពីកើតទៅលិច ខណ: កំពុងជិះតាមដងផ្លូវ ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូឌ្រីមសង់ មួយគ្រឿងមិនចាំស្លាកលេខ បានជិះដេញពីក្រោយហើយមិនបានបើកភ្លើងទេ។ជនរងគ្រោះបានបន្តទៀតថា ឃើញដូចនោះរូបគេក៏មានការសង្ស័យហើយក៏បានបន្តដំណើរទៅមុខតិចៗក៏ប្រទះឃើញលោកពូសន្តិសុខម្នាក់កំពុងឈរដើរប្រម៉ូលសំរាម នៅតាមផ្លូវ ដោយដឹដថាសភាពមិនស្រួលរូបគេក៏បានឈប់នៅក្បែរសន្តិសុខនផះ ដើម្បីឱ្យមានជាគ្នា ខណៈនោះជនសង្ស័យបានជិះម៉ូតូហួសទៅមុខបាត់ ដោយឃើញជនសង្ស័យទៅបាត់ រូបគេក៏បានជិះចេញពីកន្លែងសន្តិសុខបន្តទៅមុខទៀត លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនជនសង្ស័យបានជិះម៉ូតូត្រឡប់ក្រោយវិញមកកៀររូបគេឲ្យឈប់ រួចសង្ស័យដែលជាអ្នកឌុបបានដកកាំភ្លើងភ្ជង់ ហើយអ្នកជិះពីក្រោយ បានយកម៉ូតូរូបគេ រួចនាំគ្នាជិះគេចខ្លួនពីកន្លែងកើតហេតុបាត់អស់។

    ក្រោយកើតហេតុជនរងគ្រោះបានទំនាក់ទំនងទៅមិត្តភក្កិឲ្យមកដឹកយកមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងក្នុងដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ក្រោយពេលដាក់ពាក្យបណ្ដឹងរួចជន រងគ្រោះបានជិះម៉ូតូជាមួយមិត្តភ័ក្រចេញទៅផ្ទះវិញដោយក្តីអស់សង្ឃឹម៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img