បន្ទាយមានជ័យ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលក្រុងសិរីសោភ័ណ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរង ទទួលាការងារប្រឆាំងបទល្មើសគ្រឿងញៀន ចុះឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធ និងដកហូតបានវត្ថុតាងថ្នាំញៀនមួយចំនួនធំ នៅចំណុច ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៣ និង១០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បាននាំខ្លួនមកសាកសួរនៅ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
លោក ង៉េង សុជា បានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា ការឃាត់ខ្លួនប្តីប្រពន្ធ២នាក់លួចលក់ថ្នាំញៀន ជាទ្រង់ទ្រាយធំនេះ បានអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានឲ្យកម្លាំងនគរបាលជំនាញ ក៏ដូចជាកម្លាំងនគរបាលក្រុង ស្រុក និងវរសេនាតូចការពារព្រំដែនគោកទាំង៤ ត្រូវតែចាត់វិធានការស៊ើបអង្កេតស្រាវជ្រាវ ចំពោះបទល្មើសគ្រឿងញៀនឲ្យដូចជាភ្លៀងរលឹម ឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន។
ក្រោយពីបានទទួលបទបញ្ជាហើយ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលអធិការដ្ឋាន នគរបាលក្រុងសិរីសោភ័ណ បានធ្វើការស៊ើបអង្កេតតាមវិធានការ ជំនាញឈានដល់ការបង្រ្កាបមុខសញ្ញាជនសង្ស័យ លួចលក់ថ្នាំញៀនបាន២នាក់ប្តីប្រពន្ធ។
ប្តីមានឈ្មោះ ឈិន សំពៅ ភេទប្រុសអាយុ៥១ឆ្នាំ
ប្រពន្ធឈ្មោះ ទុយ សុភា អាយុ៤៧ឆ្នាំ មានទៅលំនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនគ្រាប់ ពណ៌ផ្កាឈូក មានអក្សរ wy លើគ្រាប់ថ្នាំម្ខាង ចំនួន៣១ថង់ពណ៌ខៀវ ស្មើ៦.០០៥គ្រាប់ ក្នុងនោះថ្នាំញៀនគ្រាប់ពណ៌បៃតងចំនួន៦០គ្រាប់ មានទម្ងន់៥៤០,៤៥ក្រាម និងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន០៥ថង់ មានទម្ងន់ ១៤៣,២២ក្រាម រួមទាំងសម្ភារៈមានទូរស័ព្ទដៃចំនួន០២គ្រឿង ធុងទឹកកកពណ៌ក្រហម ដែលជនសង្ស័យលាក់ទុកថ្នាំញៀន ចំនួន១កាបូបក្រណាត់១បំពង់កែវចំនួន១ និង សំបកវេចខ្ចប់មួយចំនួនទៀត ។
លោកបានបន្តថានៅ ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងនេះខ្លួនបានពីមិត្តភ័ក្រ្តរបស់គេ យកមកលក់បន្តនៅក្នុងខេត្តពិតប្រា កដមែន។ ដោយផ្អែកតាមចម្លើយសារភាព របស់ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ និងមានវត្ថុតាងជាក់ស្តែងជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ រួមទាំងវត្ថុតាងកម្លាំង នគរបាលជំនាញប្រឆាំង បទល្មើសគ្រឿងញៀន កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល
Today, with all the fast life style that everyone is having, credit cards have a big demand throughout the economy. Persons coming from every area of life are using credit card and people who aren’t using the credit cards have made up their minds to apply for even one. Thanks for expressing your ideas about credit cards. https://varicoseveinsmedi.com varicose veins medication for sale