More

    អភិបាលរងខេត្តព្រះវិហារ បន្តការងារចាប់ឆ្នោតចែកដីជូនពលរដ្ឋ ដើម្បីបង្កបង្កើនផល

    spot_img

    ព្រះវិហារ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ តំណាងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត បានធ្វើពិធីចាប់ឆ្នោត ចែកដីឡូត៏កសិកម្ម ជូនប្រជាពលរដ្ឋចំនួន២០៩គ្រួសារ ក្នុងចំណោម១០៤៥គ្រួសារ រស់នៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដីដែលបានចែកជូនពលរដ្ឋនេះ គឺជាដីរបស់រដ្ឋដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
    ឯកឩត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ ថ្លែងក្នុងនាមតំណាងឯកឩត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណអភិបាលខេត្តព្រះវិហារ នឹងជាប្រធានអនុគណះកម្មការ ដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត ក៏ដូចតំណាងឲ្យរដ្ឋបាលខេត្តទាំងមូល លោកនិយាយថា នេះជាលើកទី៣ហើយ ក្នុងការចាប់ឆ្នោតទទួលដីឡូត៏ កសិកម្មចំនួន២ហិតា របស់បងប្អូនប្រជាពលរដ្ឋប្រមាណ១០៤៥គ្រួសារ ដែលបានបន្លាស់ទីលំនៅពីតំបន់(គ១)ជើងប្រាសាទព្រះវិហារ ដែលបច្ចុប្បន្នពួកគាត់ មករស់នៅក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
    ជាមួយគ្នានោះដែរ ឯកឩត្តមអភិបាលរងខេត្ត ក៏សុំកាយោគយល់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្នុងកាយឺតយ៉ាវ បែងចែកដីជូនដល់បងប្អូននោះ ដោយ១រយះកន្លងមកនេះ កត្តា២យ៉ាង ដែលនឹងធ្វើអោយមានកាយុឺតយ៉ាវនោះ។
    កត្តាទី១ឯកឩត្តមថាដោយរដ្ឋបាលខេត្ត មានកាខ្វះខាតលើថវិកា ដើម្បីធ្វើផ្លូវចូលទៅតំបន់ដី ដែលបងប្អូនត្រូវចាប់ឆ្នោតនាពេលនេះ។
    កត្តាទី២ដោយសាតំបន់ខាងលើនេះ មិនទាន់មានការដោះមីនផងនោះ ទើបខាងថ្នាក់ដឹកនាំបន្តរពន្យាពេល ដើម្បីដោះមីន ការពារមិនឲ្យមានករណីគ្រោះថ្នាក់ ជាយថាហេតុ ដល់បងប្អូនប្រជាពលរដ្ឋ នូវពេលដែលបងប្អូនទទួលបានដីហើយ ត្រូវទៅបង្កបង្កើនផលលើដីនោះ។
    ជាចុងក្រោយឯកឩត្តម អ៊ុង វុទ្ធី ក៏បានធ្វើកាផ្តាំផ្ញើរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបានដីកសិកម្ម២ហិតា ទាំង១០៤៥គ្រួសារ ធ្វើយ៉ាងណាក្រោយទទួលបានដីកសិកម្មនេះហើយ សូមមេត្តាបងប្អូនកុំទុកដីទាំងនេះ ឲ្យនៅទំនេរដោយខាងថ្នាក់ដឹកនាំ មិនចង់បានអ្វីពីបងប្អូនប្រជាពលរដ្ឋនោះឡើយ ហើយក៏មិនមានអ្វីសប្បាយចិត្ត នូវពេលដែលបានឃើញប្រជាពលរដ្ឋ របស់ខ្លួនធ្វើកាដាំដុះទទួល បានផលកសិកម្មលើដី ដែលលោកធ្វើកាបែងចែក ឲ្យបានទិន្នផលខ្ពស់នោះឡើយ៕ រូបភាព និងអត្ថបទ៖ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img