More

    អាវុធហត្ថចាប់បានចោរស្រីម្នាក់ ករណីលួចខ្សែកល្បីពេញស្រុកភ្នំព្រឹក

    spot_img

    បាត់ដំបង៖ ស្ត្រីម្នាកឮល្បីខាងដើរបន្លំលួចទ្រព្យសម្បត្តិអ្នកដទៃ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួន ក្រោយពីបានឆកខ្សែក.ពីពលរដ្ឋម្នាក់ កាលពីថ្ងៃទី០៧ខែឧសភា ២០២០នេះ នៅវេលាម៉ោង៧និង៣០នាទីព្រឹក នៅចំណុចមុខផ្សារហងថេង ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

    តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទ្បាច ផល្លី ភេទស្រីអាយុ៣០ឆ្នាំ ទីលំនៅភូមិគ្រួសក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ ធ្វើសកម្មភាពលួចខ្សែ ក. មាស របស់ជនរងគ្រោះឈ្មោះ ថោង ចំរើន ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរលក់មាសទីលំនៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ក្រោយពីធ្វើសកម្មភាព កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួន និងដកហូតវត្ថុតាងបាន ខ្សែក លោហៈធាតុព៌ណក្រហម០១ខ្សែ និងម៉ូតូ០១គ្រឿងម៉ាកទ្រីមC125 ព៌ណខ្មៅសេរី២០១១ ស្លាកលេខបាត់ដំបង1K-1472លេខម៉ាសុីន DN125NE8551734។

    បច្ចុប្បន្នជនសង្ស័យជានារីខាងលើ ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋាន កងរាជអាវវុធហត្ថស្រុកភ្នំព្រឹក ដើម្បីកសាងសំនុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕ រូបភាព និងអត្ថបទ៖​ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img