
បាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុក និងផ្តល់ទីតាំងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្តែង។ លោកអនុសេនីយ៍ សំ ប៊ុនហេង ប្រធានផ្នែកប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង ១០និង៤០នាទី នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅចំនុចក្រុមទី១៩ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
ជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១-ឈ្មោះ អ៊ុច សំអាង ហៅ ទុង ភេទប្រុស អាយុ ២៨ឆ្នាំ
២-ឈ្មោះ រិន សារួន ភេទប្រុស អាយុ២៧ឆ្នាំ
៣-ឈ្មោះ កែវ ផារម្យ ភេទប្រុស អាយុ២០ឆ្នាំ ទាំងបីនាក់រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមានៈ
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំនួន០១ថង់ទម្ងន់០,៤៩ក្រាម
-ទូរស័ព្ទដៃចំនួន០២គ្រឿង
– រួមនឹងសម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។
លោកបន្តថា ក្រោយធ្វើការឃាត់ខ្លួនសាកសួរ ជនសង្ស័យរួមនឹងវត្ថុតាងរហូតមកដល់ពេលនេះ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ