More

    ពេលដឹងដំណឹងថាម្តាយស្លាប់ កូនប្រុសលោតពីលើស្ពានសម្លាប់ខ្លួន

    spot_img

    ភ្នំពេញ៖ បុរសម្នាក់បានលោតពីលើស្ពានអាកាសស្ទឹងមានជ័យ ធ្លាក់ដល់ផ្លូវក្រោមដី បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង ៩និង ៣០នាទីយប់ ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យធ្លាក់ មកដល់ផ្លូវក្រោមដី នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ជនរងគ្រោះដែលលោតពីលើស្ពាន មានឈ្មោះ ចាន់ ពិសាល មានទីលំនៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បច្ចុប្បន្នរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។

    បើតាមប្រភពដែលស្គាល់ជនរងគ្រោះ បាននិយាយថា ជនរងគ្រោះបានលោតពីលើស្ពាន សម្លាប់ខ្លួនបន្ទាប់ពីម្តាយរបស់ខ្លួន ក៏ចងកសម្លាប់ មុននោះប្រហែល៥ម៉ោង។ ហើយរូបគេមានវិប្បដិសារីក្នុងខ្លួន ក្រោយពេលដឹងថាម្តាយរបស់ខ្លួន បានចងកសម្លាប់ខ្លួន ព្រោះតែរូបគេធ្លាប់បានបំផ្លាញគ្រួសារច្រើន។ ករណីនេះ យើងនៅមិនទាន់បានដឹងពី មូលហេតុពិតប្រាកដនៃការ លោតសម្លាប់ខ្លួននេះ បាននៅឡើយទេ។

    គួរបញ្ជេាក់ថា ម្តាយរបស់ជនរងគ្រោះ ដែលបានចងកសម្លាប់ខ្លួន មានឈ្មោះ ខៀវ ចាន់ស៊ីណែត អាយុ៤៩ឆ្នាំ មានមុខរបរជាគ្រូបង្រៀន៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img