ប៉ៃលិន៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត បានដឹកនាំ សមាជិក សមាជិកាគណ:កម្មាធិការសាខាខេត្ត មន្រ្តីប្រតិបត្តិសាខា អនុគណ:កម្មាធិការសាខាក្រុងប៉ៃលិន យុវជនស័្មគ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត និងមានការចូលរួមពីយុវជន ស.ស.យ.ក. ខេត្ត បន្តចុះផ្តល់ស្បៀងមានអង្ករ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៦គ្រួសារ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីដោះស្រាយការលំបាកតាមសហគមន៍ ដែលកំពុងរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩។
ក្នុងឱកាសនោះលោកជំទាវប្រធានគណ:កម្មាធិការ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តប៉ៃលិន ដោយជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ និងជីភាពរស់នៅ របស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ និងគ្រប់កាល:ទេស:នៅទូទាំងប្រទេស ដែលអំឡុងពេលនេះ រាជរដ្ឋាភិបាល បានយកចិត្តទុក្ខដាក់ខ្ពស់បំផុត ចំពោះសុខាមាលភាពរបស់ ប្រជាពលរដ្ឋទូទាំងប្រទេស ដោយបានដាក់ចេញវិធានចាំបាច់នានាជាច្រើន ដើម្បីប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើយ៉ាងណាកុំឱ្យជំងឺនេះ មានការរីករាលដាលឆ្លងចូលដល់សហគមន៍មូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ដោយបន្តរស់នៅស្អាតកុំធ្វេសប្រហែស បន្តរស់នៅដោយប្រុងប្រយ័ត្នខ្ពស់ ពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ការរស់នៅត្រូវស្អាត មានអនាម័យ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ស្នាក់នៅក្នុងផ្ទះបើគ្មានការចាំបាច់ចេញទៅក្រៅ ហាមមានការប្រមូលផ្តុំគ្នា ពាក់ម៉ាស់ ឬកន្សែងឲ្យបានត្រឹមត្រូវនៅពេលចេញទៅក្រៅ រក្សាគំលាតពីគ្នា ២ម៉ែត្រ នៅពេលជួបសន្ទនាគ្នា ចំពោះបងប្អូនប្រជាពលរដ្ឋចំណូលស្រុក សូមស្នាក់នៅដាច់ដោយឡែកពីសាច់ញាតិបងប្អូនក្រុមគ្រួសារ មិត្តភ័ក្តិរយ:ពេល១៤ថ្ងៃសិន បើមានករណីថាសង្ស័យ ដូចជាផ្តាស្សាយ ហៀសំបោរ មានកំដៅលើសពី ៣៧.៥អង្សា ក្អកស្ងួត ឈឺបំពង់ករ ពិបាកដកដង្ហើម សូមប្រញ៉ាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ឬទំនាក់ទំនងទៅកាន់លេខ១១៥ ឬរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ សង្កាត់ ដែលនៅកៀកជាប់ផ្ទាល់ជាមួយបងប្អូន ដើម្បីបញ្ជូនបងប្អូនទៅកាន់មន្ទីរពេទ្យធ្វើការពិព្យាបាលជំងឺជូនផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ
Today, with the fast lifestyle that everyone leads, credit cards have a huge demand in the economy. Persons from every field are using the credit card and people who are not using the card have lined up to apply for one. Thanks for sharing your ideas on credit cards. https://psoriasismedi.com common psoriasis drugs