More

    ភ្លៀងមួយមេធំ ធ្វើឱ្យលិចចំណតរថយន្ត (បេនឡានថ្មី) ហៀរចូលផ្ទះពលរដ្ឋ និងហូរកាត់ផ្លូវជាតិ ដោយសារតែស្ទះប្រព័ន្ធលូបង្ហូរទឹក

    spot_img

    (ខេត្តប៉ៃលិន) ៖ គេសង្កេតឃើញថា ឱ្យតែមានភ្លៀងធំម្តងៗ ចំណតរថយន្ត (បេនឡានថ្មី) តែងតែស្ទះទឹក ហូរទៅណាមិនរួច បណ្តាលឱ្យហូរចូលផ្ទះប្រជាពលរដ្ឋ និងហូរឆ្លងកាត់ផ្លូវជាតិលេខ៥៧ ដោយសារតែមានប្រជាពលរដ្ឋមួយចំនួនតូច ខ្វះការយល់ដឹង នាំគ្នាបោះចោលសំរាមចូលក្នុងប្រព័ន្ធលូ ទើបបណ្តាលឱ្យមានបញ្ហាស្ទះប្រព័ន្ធលូបង្ហូរទឹកបែបនេះ ។
    ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចចំណតរថយន្ត (បេនឡានថ្មី) ក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

    ប្រភពព័ត៌មានពីប្រជាបលរដ្ឋរស់នៅក្បែរកន្លែងទឹកស្ទះប្រព័ន្ធលូហូរឆ្លងកាត់ផ្លូវ បានរៀបរាប់ឱ្យដឹងថា ៖ ក្រោយពីសង្កេតឃើញមានផ្ទៃមេឃខ្មៅងងឹតនៅទិសខាងលិច ដោយលាយឡំនឹងខ្យល់បក់បោកឆ្ពោះទៅទិសខាងកើត ស្រាប់តែមានភ្លៀង១មេធំ ធ្លាក់មកក្នុងក្រុងប៉ៃលិន អស់រយ:ពេលយ៉ាងយូរ ប្រហែលជាង២ម៉ោង ទើបណ្តាលឱ្យទឹកភ្លៀងស្ទះប្រព័ន្ធលូ ហូរឆ្លងកាត់ផ្លូវជាតិលេខ៥៧ និងហៀរចូលផ្ទះប្រជាពលរដ្ឋមួយចំនួនផងដែរ ។ ប្រភពបន្តទៀតថា មូលហេតុ ដែលនាំឱ្យមានករណីស្ទះប្រព័ន្ធលូបង្ហូរទឹក ពេលមានករណីភ្លៀងធំម្តងៗ គឺដោយសារតែប្រជាពលរដ្ឋមួយចំនួនបោះចោលកំទេចសំរាម ដូចជា សំបកថង់ សំបកដូង សំបកដបជ័រ ពាសវាលពាសកាល រសាត់អណ្តែតចូលលូ លុះយូរៗទៅ ក៏បណ្តាលឱ្យកកស្ទះប្រព័ន្ធលូពេលមានភ្លៀងធំកើតឡើងតែម្តង ។

    ប្រភពបញ្ជាក់ថា បើសិនជាពេលភ្លៀងខ្លាំងធ្វើឱ្យស្ទះប្រព័ន្ធលូ ហូរឆ្លងកាត់ផ្លូវបែបនេះ នៅថ្ងៃខា ងមុខ អាចនឹងបណ្តាលឱ្យខូចខាតផ្លូវជាតិត្រង់ចំណុចខាងលើ ជាក់ជាមិនខាន ។ ដូច្នេះពួកគាត់ ក៏មានសំណូមពរដល់អាជ្ញាធរក្រុងប៉ៃលិន ឱ្យចុះពិនិត្យ និង ស្តារប្រព័ន្ធលូ ដើម្បីឱ្យទឹកហូរលឿន កុំឱ្យហៀរចេញក្រៅ និងចូលផ្ទះប្រជាពលរដ្ឋបន្តទៀតផងដែរ ។

    ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឱ្យដឹងថា ៖ នៅក្នុងក្រុងប៉ៃលិន ជាញឹកញាប់ ឱ្យតែមានភ្លៀងធំម្តងៗ តែងតែស្ទះប្រព័ន្ធលូបង្ហូរទឹក ដោយសារប្រជាពលរដ្ឋមួយចំនួនបោះសំរាម និងកាកសំណល់ផ្សេងៗ ចូលទៅក្នុងប្រព័ន្ធលូ ។ លោកបន្តទៀតថា នៅថ្ងៃខាងមុខ ខាងក្រុងនឹងធ្វើការស្តារប្រព័ន្ធលូ ដោយដកយកទុយោទឹក ដែលគេដាក់បង្កប់នៅក្នុងលូចេញ ដើម្បីកុំឱ្យមានការស្ទះបន្តទៀតផងដែរ ៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img