
(បាត់ដំបង)កម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះឆ្មក់បង្ក្រាបបានជនសង្ស័យចំនួន០៦នាក់ ខណៈដែលពួកគេធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើងពេលយប់ផ្អើលក្រុងបាត់ដំបង។
លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បានអោយដឹងថា ដោយអនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ និង មានការសម្របសម្រួលលើនីតិវិធី ពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ជាក់ស្តែងនៅ ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ១០និង០៣ នាទី លោកបាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការបង្ក្រាប សហការ ជាមួយកម្លាំងការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ធ្ងន់
ចុះនៅ ចំណុច ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ដោយបានធ្វើការឆ្មក់បង្ក្រាបករណីលួច ( កាត់ យក ខ្សែ ភ្លេីង ) ០១ ករណីក្នុងបទល្មើសជាក់ស្តែង។
ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចជំនាញបាន ធ្វេីការ នាំខ្លួន ជនសង្ស័យ ចំនួន ០៦នាក់ រួមមាន!
១- ឈ្មោះ ខា សុវណ្ណា ហៅ ស្វា ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅ ភូមិ ចំការឫស្សី សង្កាត់ ព្រែកព្រះស្តេច ក្រុង បាត់ដំបង
២- ឈ្មោះ ហែម វុត្ថា ហៅ គក់ ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង
៣- ឈ្មោះ ព្រាប សត្ថា ឫទ្ធា ហៅ កុក ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង
៤- ឈ្មោះ ផាត់ រក្សា ហៅ វូ ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅ ភូមិ បោះពោធិ៍ ឃុំ អូរដំបង ១ ស្រុកសង្កែ ខេត្ត បាត់ដំបង
៥- ឈ្មោះ ចេង រ៉ី ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅ ភូមិ អូរតានប់ សង្កាត់ ក្តុលដូនទាវ ក្រុងបាត់ដំបង
៦- ឈ្មោះ រឺន ចន្ទ រស្មី ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅ ភូមិ វត្តគរ សង្កាត់ វត្តគរ ក្រុងបាត់ដំបង រួមជាមួយវត្ថុតាង -ម៉ូតូម៉ាក ស៊ូស៊ូគី វីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៣ ពាក់ស្លាកលេខ បាត់ដំបង 1S-5587 ចំនួន០១គ្រឿង និងសំបក ខ្សែ ភ្លេីង មួយ ចំនួន ផងដែរ។
ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើត្រូវបានការិយាល័យ ជំនាញ កំពុង តែ ធ្វេីការ កសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ៕ ដោយ ភ្នំខៀវ