More

    ឃើញគេអង្គុយចុចទូរស័ព្ទក្នុងផ្ទះទំនងពេក ប្រថុយមួយចានចូលទៅឆក់បានសម្រេច រត់មិនរួចជាប់ខ្នោះសមត្ថកិច្ច

    spot_img

     

    ភ្នំពេញ: ជនសង្ស័យម្នាក់ជិះកង់មួយគ្រឿងមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងអង្គុយចុចលេងនៅក្នុងផ្ទះអ៊ុតសក់មួយកន្លែង បានសម្រេចរួចរត់គេចខ្លួនត្រូវបានជនរងគ្រោះស្រែកចោរៗផ្អើលឆោឡោដល់អ្នកក្បែរខាងនាំគ្នាដេញចាប់បានប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង១២ យប់រំលងអាធ្រាតឈានចូលថ្ងៃទី ២៦ ខែសីហាឆ្នាំ២០២១ នៅចំណុចផ្ទះសក់មួយកន្លែងតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមនិងស្ត្រីម្នាក់ទៀតនឹងស្ត្រីជាម្ចាស់ម្នាក់ផ្ទះផងដែរ កំពុងអង្គុយចុចទូរសព្ទដៃលេងនៅក្នុងផ្ទះកើតហេតុខាងលើ ដោយមិនបានបិតទ្វារជិតនោះទេ ដោយចំហមួយចំហៀង លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះកង់មួយគ្រឿងមកឈប់អែបចំហៀងផ្ទះរួចចុះដើរចូលទៅធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់ដែរជាជនរងគ្រោះបានសម្រេចហើយរត់គេ់ខ្លួនភ្លាមៗខណៈនោះជនរងគ្រោះបានស្រែកចោរៗផ្អើលដល់អ្នកនៅក្បែរជួយនាំគ្នាដេញប្រមាណ២-៣រយម៉ែត្រទើបចាប់បាន រួចទំនាក់ទំនងទៅសមត្ថកិច្ចចុះមកឃាត់ខ្លួនភ្លាមៗ។នៅចំពោះមុខសមត្ថកិច្ចនិងប្រជាពលរដ្ឋជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពិតប្រាកដមែន ដោយរូបគេក្រពេក ហើយប្រថុយមួយចានក្រែងបានលាបសំណាង តែសំណាងអាក្រក់ត្រូវជាប់ខ្នោះសមត្ថកិច្ចតែម្ដង។

    បច្ចុប្បន្នជនសង្ស័យនិនិងងជនរងគ្រោះសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលកាកាបទី១ ចំណែកជនសង្ស័យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធីច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img