More

    ពលករខ្មែរចំនួន30នាក់ ត្រូវមេខ្យល់នាំមកទំលាក់ចោលជាង20គីឡូម៉ែត្រពីព្រំដែន ខណះវិលមកប្រទេសកម្ពុជាវិញ

    spot_img

    តែ
    បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន30នាក់ បំណងត្រលប់វិលមកប្រទេសកម្ពុជាវិញ តែត្រូវមេខ្យល់នាំមកទំលាក់ចោលជាង20គីឡូម៉ែត្រពីព្រំដែន ត្រូវអាជ្ញាធរស្រុកខ្លងហាត ខេត្តស្រះកែវ សហការជាមួយកម្លាំងទាហានឈុតខ្មៅទី13 និងនគបាលស្រាវជ្រាវ នគបាលខេត្តស្រះកែវ និងអង្គភាពពាក់ពន្ធ័ បញ្ជូនមកកន្លែងស្នាក់នៅបណ្តោះអាសន្ន នៅបរិវេណបន្ទាត់ព្រំដែនកម្ពុជា-ថៃ។


    ប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ដែលកម្លាំងចម្រុះថៃបានចុះពិនិត្យប្រទះឃើញពលរករខ្មែរ ចំនួន30នាក់ ក្នុងនោះស្រី18នាក់ ខាងលើនេះ នៅព្រឹកថ្ងៃទី11ខែសីហា ឆ្នាំ2021 នៅចំណុចបរិវេណថ្នល់ភូមិ វ៉ាំងចើក ឃុំត្រៃដៀវ ស្រុកខ្លងហាត ខេត្តស្រះកែវ ចម្ងាយពីព្រំដែនកម្ពុជា-ថៃ ប្រមាណ20គីឡូម៉ែត្រ ត្រូវបានគេនាំមកបំបោះបង់ចោល ដើម្បីឲ្យធ្វើដំណើរត្រឡប់ទៅប្រទេស ក្នុងអំឡុងស្ថានការណ៍វិបត្តិរបស់កូវីដ-19 ដែលកន្លែងធ្វើការភាគច្រើនទទួលរងផលប៉ះពាល់ មិនមានការងារធ្វើ។


    ប្រភពព័ត៌មានបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចថៃសួរនាំ បានដឹងថា ពលករទាំងអស់ខាងលើ បានធ្វើដំណើរមកពីខេត្តឈុន បុរី25នាក់ ក្រុងបាងកក03នាក់ និងសមុទ្រប្រាកាន02នាក់ ចង់ធ្វើដំណើរត្រឡប់ទៅប្រទេសកម្ពុជាវិញ តែត្រូវសមត្ថកិច្ចថៃប្រទះឃើញមុន។ ក្រោយសួរនាំសមត្ថកិច្ចថៃ បាននាំពលករខ្មែរទាំងអស់ឡើងជិះរថយន្តយោធា ដឹកទៅឯចំណុចស្នាក់បណ្ដោះអាសន្ន នៅបរិវេណបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងដែលប្រទេសកម្ពុជាប្រកាសបិទខ្ទប់ ហាមចេញ-ចូលព្រំដែន ដើម្បីរង់ចាំការអនុញ្ញាតិឲ្យវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ។


    គួរបញ្ជាក់ថា ពលករខ្មែរដែលបន្តធ្វើដំណើរត្រលប់មកក្នុងអំឡុងដែលប្រទេសកម្ពុជា ប្រកាសបិទខ្ទប់ ហាមមិនឲ្យចេញ-ចូលព្រំដែននោះ ឯកឧត្តម អ៊ុ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ដោយមានការណែនាំពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បងប្អូនពលករទាំងនោះត្រូវបានរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន នៅនឹងព្រំដែនកម្ពុជា.ថៃតែម្តង ដោយខាងរដ្ឋបាលខេត្តបានរៀបចំទទួលបាយទឹកមួយថ្ងៃ3ពេល។

    ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ដែលថា ករណីបើសិនជាមានពលករមានបញ្ហាសុខភាពនោះ ក្រុមការងារដែលនៅប្រចាំនៅព្រំដែន និងយកគាត់មកព្យាបាល ហើយអ្នកសុខភាពធម្មតា ឲ្យពួកគាត់បន្តស្នាក់នៅបណ្តោះអាសន្ននៅព្រំដែនសិន៕ដោយ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img