ទំព័រដើម ទំព័រដើម អភិបាលខេត្តព្រះវិហារស្នើរឲ្យ សមត្ថកិច្ចពាក់ព័ន្ធជួយទប់ស្កាត់ ពលរដ្ឋកុំឲ្យឆ្លងដែនខុសច្បាប់

អភិបាលខេត្តព្រះវិហារស្នើរឲ្យ សមត្ថកិច្ចពាក់ព័ន្ធជួយទប់ស្កាត់ ពលរដ្ឋកុំឲ្យឆ្លងដែនខុសច្បាប់

- ពាណិជ្ជកម្ម -

ព្រះវិហារ៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានស្នើរដល់មន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាទប់ស្កាត់ពលរដ្ឋកុំឲ្យឆ្លងដែនខុសច្បាប់ ទៅប្រទេសជិតខាង។ កាលើកឡើងរបស់ អភិបាលខេត្តព្រះវិហារ ធ្វើឡើង ខណះដែលឯកឧត្តម អញ្ជើញចូលរួមជាអធិបតីភាព ក្នុងកាបើកកិច្ចប្រជុំគណបញ្ជាកាឯកភាពខេត្ត នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ។
អភិបាលខេត្តបានលើកឡើងថា ក្នុងនាមលោកដែលជា ប្រធានគណបញ្ជាកាឯកភាពខេត្ត លោកស្នើរសុំឲ្យ កងកំលាំងមានសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរស្រុកទូទាំង៨ក្រុងស្រុក ចំណុះឲ្យខេត្តព្រះវិហារទាំងមូល ជាពិសេសស្រុកដែលជាប់ព្រំដែន នឹងប្រទេសជិតខាង ធ្វើយ៉ាងណា ត្រូវចេះសហកាគ្នា ដើម្បីចូលរួមទប់ស្កាត់ឲ្យខានតែបាន ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានលួចចូលឆ្លងដែនខុសច្បាប់ ទៅប្រទេសជិតខាងនោះ។ ហើយក្នុងករណីទប់ស្កាត់ទៅលើពលរដ្ឋឆ្លងដែននេះ អភិបាលខេត្តសង្កត់ធ្ងន់ថា យើងត្រូវវែករកមុខមេខ្យល់ ដែលជាអ្នកអូសទាញពលរដ្ឋ យកមកផ្តន្ទាទោសនឹងអនុវត្តន៏ទៅតាមច្បាប់់។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើកាសំណូមពរដល់អាជ្ញាធរស្រុក ដែលជាប់ព្រំដែននឹងប្រទេសជិតខាងទាំងអស់ ធ្វើយ៉ាងណាត្រូវសហប្រតិបត្តិការរវៀងប្រទេសជិតខាង ដែលជាប់ភូមិផងរបងជាមួយឲ្យបានស្អិតរមួត ដើម្បីជាភាពងាយស្រួល ក្នុងការទំនាក់ទំនង់លើករណីផ្សេងៗ ដែលកើតមានឡើងនៅតាមបន្ទាត់ព្រំដែននោះ។ លោកអភិបាលខេត្ត បានបន្តរទៀតថា បើសិនមានបងប្អូនប្រជាពលរដ្ឋយើងឆ្លងដែន ចូលទៅប្រទេសគេហើយ ហើយអាជ្ញាធររបស់ប្រទេសគេ បានចាប់ឃាត់ខ្លួនប្រជាពលរដ្ឋយើងហើយនោះ ក្នុងនាមយើងជាអាជ្ញាធរត្រូវមានទំនាក់ទំនង និងសម្របសម្រួលជាមួយសមត្ថកិច្ច នៃប្រទេជិតខាង ដើម្បីស្នើរសុំពួកគាត់ ឲ្យឆាប់បានត្រឡប់មកប្រទេស ដើមរបស់ពួកគាត់វិញ៕ រូបភាព និងអត្ថបទ៖ សួន ក្រែង

   

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម