More

    អនុប្រធានសាខាកាកបាទក្រហម ខេត្តព្រះវិហារ អំពាវនាវឲ្យពលរដ្ឋរក្សាអនាម័យ ដើម្បីការពារជំងឺកូវីដ១៩

    spot_img

    ព្រះវិហារ៖ ថ្លែងក្នុងនាមអនុប្រធានគណៈកម្មការ សាខាកាកបាទក្រហមខេត្តព្រះវិហារ លោក សំ លាងទ្រី ប្រធានមន្ទីសាធារណការខេត្ត បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ បន្តរួមគ្នាថែរក្សាសុខភាព និងអនាម័យ ជាប់ជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ បើទោះបីជាស្ថានភាពកូវីដនៅកម្ពុជា មានភាពធូរស្បើយក៏ដោយ។ តែយើងក៏មិនត្រូវមានកាធ្វេសប្រហេស នឹងមើលស្រាលទៅលើជំងឺឆ្លង ដ៏កាចសាហាវ១នេះបានដែរ។
    ថ្លែងក្នុងឱកាស ដែលលោកបានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរស្រុកសង្គមថ្មី នាំយក អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្តព្រះវិហារ ទៅប្រគល់ជូនប្រជាពលរដ្ឋប្រមាណ៣០គ្រួសារ នៅភូមិបឹង ឃុំរអាង ស្រុកសង្គមថ្មី ដែលកំពុងមានបញ្ហាជីវភាពខ្វះខាត នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ លោក សំ លាងទ្រី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ និងការនឹករលឹក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែ មានការយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពណ៌សម្បុរ និន្នាកានយោបាយនោះឡើយ។ លោកបន្តថា ដោយមើលឃើញពីតម្រូវការ និងភាពខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាតនាពេលនោះ ពិសេសជនចាស់ជរា កំពុងរស់នៅក្នុងភូមិបឹង ឃុំរអាង ស្រុកសង្គមថ្មី នៃខេត្តព្រះវិហារមានការលំបាក។ ដូច្នេះហើយទើបក្រុមការងារសាខាកាកបាទក្រហមខេត្ត បានចុះមកផ្ទាល់ ដើម្បីផ្តល់ជូននូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សម្រួលនូវការលំបាកសម្រាប់ជីវភាពប្រចាំថ្ងៃ បានមួយចំណែកផងដែរ។
    សូមបញ្ជាក់ថា ជំនួយដែលនាំទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ជាង៣០គ្រួសារ រួមមាន អង្គរ ត្រីខ មី ទឹកស៊ីអ៊ីវ ទឹកក្រូច និងថវិកាមួយចំនួន។ ជាមួយគ្នានេះ ក្រុមការងារ ក៏បាននាំគ្រឿងទេយ្យទាន រួមនឹងបច្ច័យ ប្រគេនដល់ព្រះសង្ឃដែលគង់ក្នុងវត្ត(ទក្សិនគីរី ស្ថិតក្នុងភូមិសំលាញ ឃុំភ្នំត្បែង១ នៃស្រុកសង្គមថ្មីនេះផងដែរ៕ រូបភាព និងអទ្ថបទ៖ សួន ក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img