More

    ល្បែងភ្នាល់អនឡាញនៅផ្សារកំរៀង បើកលេងដោយសេរី ខណៈកូវីដ១៩កំពុងរាតត្បាតខ្លាំង

    spot_img

    បាត់ដំបង៖ ពលរដ្ឋនាំគ្នាសំដែងការមិនពេញចិត្តយ៉ាងខ្លាំង ដោយឃើញជារៀងរាល់ថ្ងៃ មានមនុស្សមនានាំគ្នាមកលែងល្បែងស៊ីសង យ៉ាងច្រើនកន្លែងពិសេសគឺ ល្បែងភ្នាល់មាន់ជល់តាមទូរទស្សន៍ យ៉ាងពពាក់ពពួនស្រែក ហ៊ោកញ្រ្ជៀវលាន់ឮសំលេងអើងកង ដោយមិនខ្វល់ពីការចម្លងមេរោគកូវិដ.១៩ឡើយ ម្យ៉ាងវិញទៀតកំពុងបំពាន នូវវិធានការរបស់ប្រមុខរដ្ឋាភិបាល៣ការពារ៣កុំ ដើម្បីកាត់បន្ថយនូវការឆ្លង ចូលសហគមន៍ជាទ្រុងទ្រាយធំ។

    កន្លែងដែលបើកលេងល្បែងស៊ីសង ទ្រង់ទ្រាយធំជាងគេ ដោយមិនខ្លាចសមត្ថកិច្ចនេះគឺនៅជិតផ្សារ KRD ហៅផ្សារកំរៀងស្ថិតនៅក្នុងភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

    ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ល្បែងស៊ីសងបើកបានយ៉ាងរលូនយ៉ាងនេះ គេដាក់ការសង្ស័យ ទៅលើអាជ្ញធរមូលដ្ឋានពិសេសសមត្ថកិច្ច ដែលមានតួនាទីចុះទៅអប់រំ និងចាត់វិធានការណាមួយតាមច្បាប់ បើម្ចាស់ទីតាំងនៅតែបំពានវិធានការ របស់រាជរដ្ឋាភិបាល។ ម្យ៉ាងវិញទៀតការបើកល្បែងស៊ីសងវាផ្ទុយពី គោលការអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាល ដើម្បីសុខសុវត្ថិភាព និងរស់នៅគ្មានការភ័យខ្លាចសំរាប់សង្គមជាតិ។

    ពាក់ព័ន្ធករណីខាងលើនេះដែរ លោកអធិការស្រុកកំរៀង ដែលទើបទទួលតំណែងថ្មី លោក វេ គឹមចត់ បានទទួលស្គាល់ថាមានល្បែងស៊ីសងកើត នៅចំណុចខាងលើនោះមែន តែខាងសមត្ថកិច្ចធ្លាប់ ហៅទៅធ្វើកិច្ចសន្យាជាច្រើនលើកដែរ តែនៅមិនព្រមឈប់។ លោកអអធិការបានសន្យាថា នឹងចុះទៅម្តងទៀត បើនៅតែបន្តលេងល្បែងមិនព្រមឈប់៕ រូបភាព និងអត្ថបទ៖​ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img