More

    រថយន្តដឹកឥដ្ឋបើកបំពានភ្លើងសញ្ញា ទៅបុកឡានព្រូសខ្ទេចមួយចំហៀង ហើយបើករត់គេច

    spot_img

    ភ្នំពេញ៖ រថយន្តដឹកឥដ្ឋមួយគ្រឿងបើកបោះពួយយ៉ាងលឿន និងមិនគោរពភ្លើងស្តុបជ្រុលទៅ បុករថយន្តតូយ៉ូតាព្រូសមួយគ្រឿងទៀត ពេញទំហឹងរួចព្យាយាមបើករត់ ផ្អើលសមត្ថកិច្ចកិច្ចដែលប្រចាំការ នៅកន្លែងកើតហេតុចេញអន្តរាគមន៍ ដេញចាប់បានមកវិញ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ យប់ថ្ងៃទី ៣ខែមិថុនាឆ្នាំ ២០២០ ស្ថិតនៅចំណុចប៉ុស្តិ៍២៤ម៉ោង តាមបណ្ដោយផ្លូវភ្នំពេញ ហាណូយកែងនឹងផ្លូវសម្ដេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមសម្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងម្នាក់ទៀត បើករថយន្តដឹកឥដ្ឋពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3A-7691 ធ្វើដំណើរតាមបណ្តោយផ្លូវ ភ្នំពេញហាណូយទិសដៅពីជើង ទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ភ្លើងស្តុបពណ៌ក្រហមដោយរថយន្តបង្ក មិនបានបង្អង់ល្បឿននោះទេ បានបន្ថែមល្បឿនទៅមុខទៀត ក៍ជ្រុលទៅបុករថយន្តតូយ៉ូតាព្រូសមួយគ្រឿង ពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ 2BG-1220បើកបរដោយយុវជនម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេច ជាស៊ីមទិសដៅពីលិចទៅកើតចំ ចំហៀងផ្នែកខាងក្រោយខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរថយន្តវិលមួយជុំសំណាងល្អ ម្ចាស់រថយន្តតូយ៉ូតាព្រូស រងរបួសស្រាល។ បន្ទាប់មករថយន្តបង្ក មិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ ខណៈនោះសមត្ថកិច្ចកំពុងតែចាំការ នៅគោលដៅកន្លែងកើតហេតុខាងលើ ឃើញហេតុការណ៍នេះ ក៏បានចេញអន្តរាគមន៍ដេញ រថយន្តបង្កររហូតមកដល់ផ្លូវបេតុងខាងលិច វត្តសំរោងអណ្តែត ធ្វើការឃាត់រថយន្តបង្កបានភ្លាមៗ ចំណែកតៃកុងនិងអ្នករួមដំណើរបើកទ្វារ រថយន្តរត់គេចខ្លួនបាត់ស្រម៉ោល។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានបើករថយន្តបង្កមកកន្លែងកើតហេតុវិញ ដើម្បីធ្វើការវាស់វែងយក រថយន្តទៅរក្សាទុកនៅអធិការ នគរបាលខណ្ឌសែនសុខរង់ចាំម្ចាស់ ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img