ទំព័រដើម ទំព័រដើម គម្របលូគ្មានគុណភាព ផុងរថយន្តឡុចស៊ីស៥៧០ ខូចផ្នែកខាងមុខ

គម្របលូគ្មានគុណភាព ផុងរថយន្តឡុចស៊ីស៥៧០ ខូចផ្នែកខាងមុខ

- ពាណិជ្ជកម្ម -

បាត់ដំបង៖ មានការភ្ញាក់ផ្អើលអោយប្រជាពលរដ្ឋចោមរោមមើល ក្រោយរថយន្តស៊េរីទំនើប០១គ្រឿង បើកឡើងឃើនផ្លូវបណ្តាល អោយផុងគំរបលូធ្លាក់ជាប់កង់មុខ ខូចខាតផ្នែកខាងក្រោម។

ប្រជាពលរដ្ឋបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយខ្លួនឯងខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១២និង២០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅបណ្តោយផ្លូវសួនសម្តេចក្រឡាហោម ស ខេង រ៉បមាត់ស្ទឹងសង្កែចំណុចខាងមុខហាង ហ្គ្រីន ម៉័ងហ្គោ ស្ថិតក្នុងក្រុមទី៣ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

ប្រជាពលរដ្ឋដដែលបានបន្តថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក លុច្សស៊ីស ៥៧០ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២BE ២២២៧ បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកឡើងលើឃើនផ្លូវដើម្បីចតហូបអាហារថ្ងៃត្រង់ ភ្លាមនោះក៏ស្រាប់តែជ្រុលចង្កូតឡើង លើគំរបលូបណ្តាលអោយ បែកផុងជាប់កង់មុខមួយចំហៀង តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ។

ក្រោយកើតហេតុភ្លាមៗនោះដែរម្ចាស់ ក៏បានទំនាក់ទំនងរករថយន្តស្ទូចមកស្ទូចឡើង និងពិនិត្យឃើញថាមានការខូចខាត បន្តិចបន្តួចផ្នែកខាងក្រោម(មុខ) រួចក៏បានបើកចេញបន្តដំណើរទៅតែម្តង៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

  

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម