More

    ឡិចស៊ីសបុករថយន្តព្រូសចតស្ងៀម ខ្ទេចទាំងសងខាង

    spot_img

    ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹង បេីករថយន្តឡិចស៊ីសក្នុងល្បឿនលឿន មិនប្រយ័ត្នក៏ជ្រុលបុករថយន្តព្រូស ពីក្រោយពេញទំហឹង ខណះកំពុងចតស្ងៀមនៅលេីចិញ្ចេីមផ្លូវ ហេីយរុញទៅទម្លុះចូលរបងការដ្ឋានមួយកន្លែងទៀត រងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍ បានកេីតឡេីងកាលពីវេលាម៉ោង១ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចខាងលិចវត្តឧណាលោម តាមបណ្តោយផ្លូវលេខ១១៣ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេ បានឃេីញរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៍ទុយោទឹក ពាក់ស្លាកលេខភ្នំពេញ2BD 2769 ចតនៅលេីចិញ្ចេីមផ្លូវលេខ១១៣ ក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់វេលាកេីតហេតុ ស្រាប់តែមានរថយន្តឡិចស៊ីស RX 330 ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AY 1938 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១១៣ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន មិនប្រយ័ត្នក៏ជ្រុលទៅ បុករថយន្តព្រូសពីក្រោយពេញទំហឹង ហេីយរុញទៅបុកទម្លុះជញ្ជាំងរបងការដ្ឋាន ដែលនៅជាទីនោះ រងការខូចខាតយ៉ាងដំណំ។

    ក្រោយកេីតហេតុសមត្ថកិច្ច ចុះទៅដល់ចំណុចកេីតហេតុធ្វេីការវាស់វែង យករថយន្តទាំង២គ្រឿង យកទៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img