More

    លួចម៉ូតូគេបាន១ថ្ងៃជិះទៅផឹកស្រាក្រឡុកម្ចាស់ប្រទះឃើញប្តឹងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន

    spot_img

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅសួរនាំក្រោយពីធ្វេីសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះបានសម្រេចកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នៅផ្លូវបេតុង ភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ លុះមកដល់វេលាម៉ោង១និង២០នាទីឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំដដែល ជនរងគ្រោះក៏ប្រទះឃេីញម៉ូតូខ្លួនចតនៅកន្លែងស្រាក្រឡុកក៏ប្តីសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

    ជន សង្ស័យ ឈ្មោះ ឈិន ដារិទ្ធ ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ មិន ពិត ប្រាកដ ស្នាក់ នៅ ភូមិ ព្រៃ ទា សង្កាត់ ចោមចៅ ទី ៣ ខណ្ឌ ពោធិ៍ សែនជ័យ រាជធានី ភ្នំពេញ។
    ជនរងគ្រោះឈ្មោះឡេង កក្កដា ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

    តាម ចំលើយ សារ ភាព របស់ ជនសង្ស័យបាន និយាយ ថា ខ្លួន មានគ្នា៤នាក់ កន្លងមកធ្លាប់ ធ្វើ សកម្មភាព លួច កាច់ ក ម៉ូតូ ចំនួន ៥ដង បាន សម្រេច ចំនួន ៣ដង ។ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ពួកគេបានធ្វេីសកម្មភាពលួចកាស់សោរកម៉ូតូម៉ាក ស៊ុយ សុគី និច ស៊េរីឆ្នាំ ២០២០ ពណ៌ទឹក ក្រូច លាយ ស ពាក់ ស្លាក លេខ ភ្នំពេញ 1 IA 0375 បានសម្រេចរួចគេចខ្លួនបាត់អស់ទៅ។ រហូត មក ដល់ យប់ ថ្ងៃ កេីត ហេតុ ខាង លើ ខ្លួនបានជិះម៉ូតូរបស់ជនរងគ្រោះមកអង្គយផឹកស្រាក្រឡុកនៅមហាវិថីឈ្នះឈ្នះទេីប កម្លាំង នគរបាល ប៉ុស្តិ៍ ឃាត់ ខ្លួន បាន តែ ម្ដង ។

    បច្ចុប្បន្ន ជន សង្ស័យ ត្រូវ បាន កម្លាំង នគរបាល ប៉ុស្តិ៍ រដ្ឋបាល សង្កាត់ ចោមចៅ ទី ៣ កំពុង សាក សួរ ដេីម្បី កសាង សំណុំ រឿង បញ្ជូន ទៅ កាន់ ជំនាញ នៃ អធិការ ខណ្ឌ បន្ត ៕ដោយ ​កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img