ទំព័រដើម ទំព័រដើម កាយដើមឈើធ្វើផ្លូវមិនប្រយ័ត្ន រលំសង្កត់លើក្មេងរបួសធ្ងន់

កាយដើមឈើធ្វើផ្លូវមិនប្រយ័ត្ន រលំសង្កត់លើក្មេងរបួសធ្ងន់

- ពាណិជ្ជកម្ម -

ប៉ៃលិន៖ ក្មេងប្រុសម្នាក់ត្រូវដើមឈើរលំសង្កត់រងរបួសធ្ងន់ ខណះទៅជិតអេស្កាវ៉ាទ័រកាយដីធ្វើផ្លូវកាលពី វេលាម៉ោង ០៨ និង ៣០ នាទី ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិ អូរឈើក្រំ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា -អ្នកបញ្ជា អេស្កាវ៉ាទ័រឈ្មោះ កុង សុខនី ភេទ ប្រុស អាយុ ២២ ឆ្នាំមុខរបរ កាន់អេស្ការវ៉ាទ័រ (ធ្វើផ្លូវ) ឱ្យក្រុមហ៊ុនឯកជន។ មានទីលំនៅរស់នៅភូមិ ទួលម្កាក់ សង្កាត់លាប ក្រុងពោធិ៍សាត់ ខេត្ត ពោធិ៍សាត់។

ជនរងគ្រោះ ឈ្មោះ វ៉ាន់ រ៉ាវីត ភេទ ប្រុស អាយុ ០៣ ឆ្នាំ រស់នៅភូមិ អូរឈើក្រំ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន( រងរបួសធ្ងន់ ចំក្បាល)។ មូលហេតុ កត្តាមនុស្ស ខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្នជនរងគ្រោះត្រូវបានមេការក្រុមហ៊ុន បញ្ចូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង ចំណែកឯវត្ថុតាង ត្រូវបានមេការក្រុមហ៊ុន យកទៅចតសម្រាកនៅទីស្នាក់ការ ប្រជាការពារភូមិអូរឈើក្រំ ដើម្បីរង់ចាំការដោះស្រាយ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម