More

    ឆ្លងចរន្តអគ្គីសនី ឆេះផ្ទះប្រជាពលរដ្ឋអស់៣ខ្នង នៅបុរីសន្តិភាព២ ខណ្ឌពោធិសែនជ័យ

    spot_img

    ភ្នំពេញ: ផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចកាលពីវេលាម៉ោង ០៩ និង ៣០នាទីយប់ថ្ងៃទី ១១ ខែមិថុនាឆ្នាំ២០២១ នៅក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ដែលត្រូវអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុងនេះ ពីរខ្នងប្រភេទផ្ទះឈើតូចៗនិងមួយខ្នងទៀតថ្មក្រោមឈើលើ ហើយមុនកើតហេតុគេឃើញមានអណ្ដាតភ្លើងនិងផ្សែងហុយចេញពីផ្ទះឈើតូចចំនួន២ ខ្នងដែលនៅជាប់គ្នា បង្កឱ្យមានចេញជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ រួចក៏រាលដាលដល់ផ្ទះមួយខ្នងយ៉ាងធំទៀតដែលនៅក្បែរគ្នាថ្មក្រោមឈើលើ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរខាង រាប់សិបនាក់ យកធុងដងទឹកជះពន្លត់ និងរាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍ជាច្រើនគ្រឿងនៅកន្លែងកើតហេតុ ដោយប្រើពេលវេលាអស់រយៈពេលជិតមួយម៉ោងទើបរលត់ទៅវិញជាស្ថាពរ។ចំពោះករណីអគ្គីភ័យខាងលើនេះប្រជាពលរដ្ឋប្រាប់ថាផ្ទះម្ចាស់មិនបាននៅផ្ទះនោះទេ។ ដោយឡែកទ្រព្យសម្បត្តិដែរត្រូវបានអគ្គីភ័យឆាបឆេះខាងនេះក៏មិនទាន់ដឹងខូចខាតអស់ប៉ុន្មាននៅឡើយដែរ៕ដោយ កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img