More

    ហៅនារីម្នាក់ទៅធ្វើការ តាមពិតចូលផ្ទះសំណាក់រំលោភ

    spot_img

    ភ្នំពេញ៖ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ បុរសចំណាស់ម្នាក់រងរបួសធ្ងន់ ដោយផ្លែកាំបិតបុ័ងតោ សុះសាច់ ហូរឈាមស្រោចខ្លួន ក្នុងរឿងស្នេហាចម្រូងចម្រាស់ មិនព្រមព្រៀង ដោយបញ្ឆោតនាំនារីវ័យក្មេងម្នាក់ចូលផ្ទះសំណាក់ ថាធានារកការងារឲ្យធ្វើ បែរជាចាប់រំលោភបានសម្រេច ២ដងផ្ទួនៗទៅវិញ ក្មេងស្រីឈឺចិត្ត ទ្រាំលែងបាន ទាញបានបុ័ងតោកាប់បណ្តាលឲ្យរងរបួសតែម្តង នៅផ្ទះសំណាក់យីហោ រស្មីជម្ពូវ័ន ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
    ភាគីខាងប្រុសមានឈ្មោះ រស់ ផាត អាយុ ៥៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិចម្ការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ រងរបួសចំនួន៨កាំបិត សុះសាច់។ ចំណែកភាគីក្មេងស្រីមានឈ្មោះ ណាង ស្រីនី អាយុទើប ១៥ឆ្នាំ ទើបមកទីក្រុងភ្នំពេញបាន ២ថ្ងៃ រកការងារមិនទាន់បានធ្វើផង មានទីលំនៅ ភូមិជំនាប់ ឃុំសង្កែទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
    មុនកើតហេតុ គាត់រត់ម៉ូតូឌុប ជួបក្មេងស្រីខាងលើ នៅឈរចំណុចក្បែរវត្តតាំងកសាងខាងត្បូង មានបង្វិចមួយផង ឈប់ម៉ូតូហៅសាកសួរ ទៅណាមកណា នាងប្រាប់ថា ដើររកការងារធ្វើ ទាក់មាត់ទាក់សម្តី បើនាងអត់លុយទៅធ្វើសរសៃឲ្យពូ ចាំពូឲ្យលុយ២០ដុល្លារ ព្រមព្រៀងគ្នាហើយ ឌុបនាងចូលផ្ទះសំណាក់ខាងលើ មិនទាន់ធ្វើអ្វីផង ត្រូវបាននាងកាប់តែម្តង។
    មុនកើតហេតុ ខណ:ដែលនាងកំពុងឈរម្នាក់ឯង ក្បែរវត្តតាំកសាង ស្រាប់តែបុរសចំណាស់ខាងលើ ជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1L-7045 មកដល់ឈប់សួរហៅឌុប តែនាងប្រាប់ថា លុយលុយជិះទេ ម្យ៉ាងកំពុងដើររកការងារធ្វើមិនទាន់បានផង បុរសចំណាស់ក៏ប្រាប់ថា មិនអីទេ ចាំគាត់ជួយរកការងារឲ្យធ្វើ ហើយគាត់ធានាថានឹងជួយរក បើអត់លុយអញ្ចឹងទៅជាមួយគាត់ ធ្វើសរសៃឲ្យគាត់ ចាំគាត់ឲ្យលុយ២០ដុល្លារ នឹកគិតថា ការងារនឹងបានធ្វើដោយស្រួលហើយ បុរសខាងលើ ឌុបនាងមកចូលផ្ទះសំណាក់ រស្មីជម្ពូវ័ន ខាងលើ មិនធ្វើសរសៃឯណាបែរជាមកចាប់នាងសម្រាត ខោអាវ រំលោភម្តងហើយម្តងទៀត ចំនួន២ដង ធ្វើឲ្យនាងខឹងពេក ទាញបានកាំបិតបុ័ងតោ ពីកាបូប ដែលនាងយកមកតាំងពីផ្ទះមកម្ល៉េះ ក្នុងបំណងចង់ធ្វើជាចុងភៅ កាប់ទៅលើបុរសរូបនេះតែម្តង ស្រែកឲ្យម្ចាស់ផ្ទះជួយ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅឃាត់នាំនាងចូលប៉ុស្តិ៍។
    បុរសចំណាស់មិនទាន់ដឹងថា ជាជនរងគ្រោះឬយ៉ាងណានៅឡើយទេ តែក្នុងសភាពរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម:។ ចំណែកឯក្មេងស្រី ក៏មិនទាន់ដឹងថា ជាជនល្មើសដែរ ក្រោយកើតហេតុ សមត្ថកិច្ចឃាតនាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣។
    ជុំវិញករណីហឹង្សាបង្កឲ្យរបួសស្នាម ខាងលើ នៅមិនទាន់ដឹងថា ខាងណាខុស ខាងណាត្រូវដែរ សមត្ថកិច្ច កំពុងតែ សាកសួរ ពិនិត្យ រងចាំជំនាញធ្វើការពិនិត្យកោសល្យវិច័យ លើក្មេងស្រី ថា តើត្រូវបានបុរសខាងលើរំលោភពិតប្រាកដមែនឬអត់៕ រូបភាព និងអត្ថបទ៖ វ៉ាន់ មុន្នី

    spot_img

    អត្ថបទទាក់ទង

    spot_img